មាតា បិតា អាណាព្យាបាលសិស្សដាក់សំណើ៤ចំណុចទៅសាលាអន្តរជាតិ ផារ៉ាហ្គន

0

 

ភ្នំពេញ​  ដោយសាវិបត្តិនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះដែលនាំឱ្យប៉ះពាល់ដល់ជីវភាពនៃគ្រួសារ នីមួយៗ មាតា បិតា អាណាព្យាបាលសិស្សបានដាក់សំណើ៤ចំណុចទៅសាលាអន្តរជាតិ ផារ៉ាហ្គណ​ស្ថិតនៅ​ នាព្រឹកថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០២០នៅចំណុចសាលាអន្តរជាតិផារ៉ាហ្គនកម្ពុជា ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ដើម្បី ជាការបន្ធូរបន្ថយនាគ្រាដ៏លំបាកនេះ។

កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ មាតា បិតា អាណាព្យាបាលសិស្ស ដែលមានកូន ចៅកំពុងសិក្សានៅសាលាអន្តរជាតិ ផារ៉ាហ្គន បានប្រមូលផ្តុំគ្នា និងដាក់សំណើចំនួន៤ចំណុចទៅកាន់សា លាក្រោមហេតុផលនៃវិបត្តិនៃជំងឺកូវីដ១៩ ដែលសំណើទាំង៤ចំណុចនោះរួមមាន (១).សុំមិនមិនឱ្យសា លាតម្លើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ចំពោះសិស្សគ្រប់កម្រិត, (២).សុំបញ្ចុះថ្លៃសិក្សា ចំនួន ៣០% ក្នុងករណីសិក្សាតាមអនឡាញ, (៣).ពន្យាពេលនៃការបិទបញ្ចប់ការចុះឈ្មោះចូលសិក្សា ឆ្នាំ២០២០-២០២១ រហូតដល់មានការប្រកាសពីរាជរដ្ឋាភិបាល ឬក្រសួងអប់រំ យុវជន និងកីឡា អំពីការ ចាប់ផ្តើមសាជាថ្មីនូវកម្មវិធីសិក្សាតាមសាលា និង (៤).សូមសាលាពង្រឹងគុណភាពសិក្សាតាមអនឡាញ ឱ្យបានល្អប្រសើរ ដោយការដាក់សំណើខាងលើនេះត្រូវបានគណៈគ្រប់គ្រងសាលាទទួលយកទៅពិនិត្យ និងបានជួបពិភាក្សាជាមួយតំណាងមាតា បិតា អាណាព្យាបាលសិស្ស ដើម្បីរកដំណោះស្រាយដែលអាច ទទួលយកបានទាំងសងខាងផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៍មាន តំណាងមាតា បិតា អាណាព្យាបាលសិស្សបានគូសបញ្ជាក់ថា ពួកគាត់ សូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលា ដែលបានរៀបចំដាក់ឱ្យដំណើរការការសិក្សា តាមអនឡាញ ដើម្បីបន្តការសិក្សារបស់សិស្សក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ទោះបីជា ប្រសិទ្ធភាពជាក់ស្តែងនៅមានកម្រិតមិនដូចការរៀនផ្ទាល់នៅសាលាក្តី តែពួកគាត់ទទូចទាមទារឱ្យសាលា បញ្ចុះថ្លៃសិក្សាចំនួន ៣០% ក្រោមហេតុផលថា ការបង្រៀនសិស្សតាមអនឡាញខាងសាលាគ្មានអ្វីត្រូវ ចំណាយច្រើនដូចការបង្រៀនផ្ទាល់នៅក្នុងថ្នាក់ទេ ហើយម្យ៉ាងវិញទៀត ពេលនេះ ជាពេលដែលកម្ពុជា កំពុងជួបបញ្ហានៃជំងឺកូវិដ១៩ ដែលធ្វើឱ្យមាតា បិតា អាណាព្យាបាលសិស្ស ត្រូវបាត់ចំណូលមួយផ្នែកធំ ដែលអ្នកខ្លះសឹងតែមិនអាចទប់ទល់ទៅនឹងចំណាយប្រចាំថ្ងៃបាននាគ្រាដ៏លំបាកនេះ។

សូមជម្រាបជូនថា បន្ទាប់ពីមានការតវ៉ាពីសំណាក់មាតា បិតា អាណាព្យាបាលសិស្សនាពេលកន្លង មក គណៈគ្រប់គ្រងសាលាអន្តរជាតិ ផារ៉ាហ្គន កន្លងមកនេះក៏បានចេញសេចក្តីជូនដំណឹងដល់មាតា បិតា អាណាព្យាបាលសិស្សទាំងអស់ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ សូមដាក់ពាក្យស្នើសុំការបញ្ចុះតម្លៃសិក្សា ដោយភ្ជាប់មកជាមួយនូវឯកសារគាំទ្រផ្សេងៗ សម្រាប់ធ្វើការពិនិត្យ និងពិចារណាតាមករណីនីមួយៗ។ សាលាអន្តរជាតិ ផារ៉ាហ្គន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ មាតា បិតា អាណាព្យាបាលសិស្ស គ្រប់ មធ្យោបាយ ដែលអាធ្វើទៅបានដើម្បីធានាការបន្តប្រតិបត្តិការ និងការផ្តល់សេវាអប់រំសម្រាប់សិស្សានុ សិស្សទាំងអស់៕ ដោយ​ មហារាជ្យ