ខេត្តកែប៖ អនុវត្តតាមមការសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានដឹកនាំកំលាំងនគរបាលព្រហ្មទណ្ឌ,សន្តិសុខ កំលាំងអន្តរាគមន៍ពិសេស និងកំលាំងនគរបាលក្រុងកែប សហកាជាមួយកំលាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបចាប់ខ្លួនមុខជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) កាលពីថ្ងៃទី ០៤ និងទី២៥ ខែមីនា ឆ្នាំ២០២០ នៅភូមិកែវក្រសាំង សង្កាត់/ក្រុងកែប រួមជាមួយបក្សពួកចំនួន ០៦នាក់ ទៀតត្រូវបានកំលាំងនគរបាលខេត្តកំពតចាប់ឃាត់ខ្លួនផងដែរ។ជនសង្ស័យឈ្មោះ លី ប្រុសណុច ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ។ បច្ចុប្បន្នកំលាំងនគរបាលជំនាញ កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពតចាត់ការបន្ត ៕