មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តចបន្តចុះត្រួតពិនិត្យតាមបណ្ដាអង្គភាពក្នុងការពង្រឹងវិធានការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ និងជម្រុញការបង្ករបង្កើនផល

0

​  ​អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ស្ដីពីការបន្តពង្រឹងវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ និងជម្រុញចលនាប្រឡងប្រណាំងក្នុងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅរបស់យោធិនដែលកំពុងប្រចាំការត្រៀមបម្រុងនៅក្នុងអង្គភាព ក្នុងកាលៈទេសៈដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩នេះ។

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តសកម្មភាពចុះត្រួតពិនិត្យ និងណែនាំដល់កងកម្លាំងនៅផ្នែកសឹករងស្ទឹងសែន ដែលមានទីតាំងស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ថ្វីត្បិតតែមកដល់ពេលនេះនៅប្រទេសកម្ពុជាយើងគ្មានអ្នកឆ្លងមេរោគកូវីដ១៩ថ្មី និងគ្មានអ្នកស្លាប់ តែបច្ចុប្បន្ននេះនៅតាមបណ្ដាប្រទេសអភិវឌ្ឍមួយចំនួននៅលេីពិភពលោកកំពុងមានអ្នកស្លាប់ក្នុងមួយថ្ងៃៗ រាប់ពាន់នាក់ និងមានអ្នកឆ្លងជាងបីលានករណី ហើយបណ្ដាលឲ្យមនុស្សស្លាប់ជាងពីរសែននាក់ហើយ ក្នុងឱកាសនេះ​ បានណែនាំនិងជម្រុញឲ្យបងប្អូនយោធិនយើងទាំងអស់ខិតខំការពារខ្លួន និងជម្រុញការងារបង្ករបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពបន្ថែមលើគោលរបបដែលថ្នាកលើបានកំណត់។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តល់អាល់កុលសម្រាប់លាងសម្អាតដៃ និងម៉ាស់មួយចំនួនបន្ថែមទៀត ហើយនិងបានផ្ដល់គ្រាប់ពូជដំណាំបន្លែបង្ការ និងមីមួយចំនួនជូនបងប្អូនផងដែរ។
សូមបញ្ជាក់ថា មកដល់ពេលនេះផ្នែកសឹករងស្ទឹងសែនបានចិញ្ចឹមគោបានចំនួន១២ ក្បាល ត្រៀមយកកូនទុកចែកជូនបងប្អូនដែលត្រូវចូលនិវត្តន៍ ត្រូវបានមេគោមួយក្បាល ហើយនិងបានចិញ្ចឹមសត្វ ក្ងាន មាន់ ទា ដំណាំបន្លែបង្ការមួយចំនួនទៀតក្នុងការដោះស្រាយការហូបចុកក្នុងអង្គភាពបានល្អប្រសើរ។
លោក វរសេនីយ៍​ទោ​ សៀង​ ហុកឃាន់ មេបញ្ជាការ​ផ្នែកសឹករងក្រុងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងយោធិន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលជានិច្ចកាលតែងតែផ្សារភ្ជាប់សុខទុក្ខ និងគិតគូរខ្ពស់ដល់ជីវភាពរស់នៅរបស់យោធិនទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ដោយ​ ប៊ុន​ រដ្ឋា​