អាមេរិកៈ ក្រុមហ៊ុនម៉ាយក្រូសូហ្វបានប្រកាសពីផែនការកាត់បន្ថយបុគ្គលិកជាបណ្តោះអាសន្នទូទាំងពិភពលោកចំនួន១៨០០០នាក់ ដែលជាគម្រោងកាត់បន្ថយបុគ្គលិកច្រើនជាងគេបំផុតក្នុងរយៈពេល៣៩ឆ្នាំមកនេះ។ នេះបើតាមវេបសាយបរទេសកាលពីថ្ងៃសុក្រ។ យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនដ៏ធំមួយនេះបានគ្រោងកាត់បន្ថយបុគ្គលិកចំនួន១២៥០០នាក់ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនសម្ព័ន្ធណូគា ដែលមានចំនួនជិតពាក់កណ្តាលនៃបុគ្គលិក ក្រុមហ៊ុនម៉ាយក្រូសូហ្វ ២៨០០០នាក់។ តាមសារអេឡិចត្រូនិក របស់ប្រធាននាយកប្រតិបត្តិ សាទីយ៉ា ណាដេឡា (chief executive Satya Nadella) បានឲ្យដឹងថា គម្រោងកាត់បន្ថយបុគ្គលិកនេះដើម្បីពន្លឿនការប្រកួតប្រជែង បង្កើនភាពរហ័សលើប្រព័ន្ធទូរស័ព្ទ ណូគា និងធ្វើតាមយុទ្ធសាស្ត្ររបស់អតីតប្រធានប្រតិបត្តិ ស្ទីវ បាល់មែរ (Steve Ballmer's strategy)។
លោកបានបន្តថា គម្រោងការនេះដើម្បីឈានទៅ រកភាពជោគជ័យ។ សម្រាប់គម្រោងចំនាយលើការកាត់បន្ថយបុគ្គលិកជិត២ម៉ឺននាក់នេះ រួមមាន ប្រហែល 1,350 Seattle-area នៅក្រុមហ៊ុន Microsoft's Redmond,នាក្រុង Washington, កាលពីថ្ងៃព្រហស្បតិ៍ ចំនួន 1,800 នាក់នៅប្រទេសហុងហ្គារី និងជិត 370 នាក់នៅរដ្ឋ San Diego។ ចំណែកឯក្រុមហ៊ុនណូគាក៏កាត់បន្ថយចំនួន 1,100 ការងារនៅហ្វាំងឡង់( Finland)ផងដែរ។
ក្រុមហ៊ុនត្រូវចំណាយរវាងជាងមួយពាន់លានដុល្លារ ($1.1bn to $1.6bn) សម្រាប់ចំណាយលើគម្រោងទាំងបួនខាងលើនេះ ដែលអាចឲ្យក្រុមហ៊ុនអាចសន្សំសំចៃថវិកា បានវិញចំនួន៦០០លានដុល្លារក្នុង១ឆ្នាំ ឬក្នុងរង្វង់១៨ខែ។ នេះជាគម្រោងកាត់បន្ថយធំនិងច្រើនជាងគេបំផុត ខណៈការកាត់បន្ថយបុគ្គលិកចំនួន 5,800 នៃកន្លែងការងារនាឆ្នាំ 2009៕ ធីវ សុមុនី