ខេត្តរតនគិរី៖នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ មន្ទីសាធារណការនិងដឹក
ជញ្ជូនខេត្តរតនគីរី ប្រកាសតែងតាំងប្រធានមន្ទីរថ្មី ក្រោមអធិបតី ឯកឧត្ដម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមានការចូលរួមជាកិត្តិយស ពីសំណាក់ប្រតិភូក្រសួង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្តថ្នាក់ដឹកនាំ នៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត រួមនិងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ប្រមាណជាង១០០នាក់ផងដែរ ។ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានជម្រុញដល់ប្រធានមន្ទីរថ្មី ត្រូវខិតខំបំពេញការងារឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តដឹក
នាំមន្ទីរសាធារណការ និងដឹកជញ្ជូនឲ្យមានការរីកចម្រើនថែមទៀត ស្របតាមការរីកចម្រើនរបស់ខេត្ត ។ ជាពិសេស ត្រូវបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្ដៅ ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺធ្វើឲ្យបានលឿនហើយមានប្រសិទ្ធភាព និងតម្លាភាព ដើម្បីបន្តដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនឲ្យមានការរីកចម្រើនថែមទៀត ។ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា:វិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្ររទ្រង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យមានភាពរឹងមាំ និងមាននិរន្តរភាព បើគ្មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ គ្រប់ច្រកល្ហក ប្រទាក់ក្រឡាគ្នាដូចសរសៃរឈាម តភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតទេនោះ ក៏គ្មានការអភិវឌ្ឍន៍ដែរ ជាក់ស្ដែងខេត្តរតនគិរី ជាខេត្តប្រកបដោយសក្ដានុពលមួយ អាចពង្រីកវិសាលភាពរបស់ខ្លួន មិនត្រឹមតែជាខេត្តអេកូទេសចរណ៍ប៉ុណ្ណោះទេ តែក៏ជាខេត្តបោះជំហានទៅជាខេត្តដែលមានឧស្សាហ៍កម្ម ពាណិជ្ជកម្មដ៏មានសន្ទុះរីកចម្រើនគួរឲ្យគត់សម្គាល់ផងដែរ ។ ឯកឧត្តម បានកោតសរសើ ដល់មន្ទីរសាធារណការខេត្ត ដែលខិតខំប្រឹងប្រែងបំពេញការងារលើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តមួយនេះ ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយសង្ឃឹមថា បទពិសោធន៍ល្អៗទាំងនេះ នឹងត្រូវបានចែករំលែកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីយកទៅអនុវត្តបន្តផងដែរ ។ជាកិច្ចឆ្លើយតប និងការផ្ដល់ទំនុកចិត្ត ក្នុងការតែងតាំងនេះ លោក សាយ សាមានប្រធានមន្ទីរថ្មីសាធារណការ និងដឹកជញ្ជូនថ្មីខេត្តរតនគិរី បានប្ដេជ្ញាចិត្ត គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិ គោលការណ៍នានារបស់ព្រះរាជាណាចក្រកម្ពុជា អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល រឹតចំណងសាមគ្គីផ្ទៃក្នុង និងសហការជាមួយមន្ទីរជុំវិញខេត្ត និងអាជ្ញាធរដែនដី ជាពិសេសអនុវត្តឲ្យបានជាដាច់ខាត នូវអនុសាសន៍ទាំង១១
ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សំដៅលើកកម្ពស់ប្រសិទ្ធភាព គុណភាពការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឲ្យមានការរីកចម្រើន និងអភិវឌ្ឍន៍ថែមមួយកម្រិតទៀត ។
សូមបញ្ជាក់ថា: លោក សាយ សាមាន អតីតអនុប្រធានមន្ទីរសាធារណការ និង
ដឹកជញ្ជូន ខេត្តរតនគីរី ត្រូវបានតែងតាំងជាប្រធានមន្ទីរសាធារណការថ្មី បន្ទាប់ពីលោក ស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារ
ណការចាស់ ត្រូវប្ដូរទៅទទួលភារកិច្ចថ្មី នៅក្រសួងសាធារណការ និងដឹកជញ្ជូន ៕