នៅវេលាម៉ោងរំលងអាធ្រាត្រថ្ងៃទី ២១ កក្កដា (ម៉ោងទីក្រុងមូស្គូ) ប្រធានា ធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានចេញ សេចក្ដីប្រកាសជុំវិញករណីធ្លាក់យន្ដហោះ MH17 របស់ម៉ាឡេស៊ីអ៊ែរឡាញស៍នៅ ទីក្រុងដូណេត ភាគខាងកើតប្រទេស អ៊ុយក្រែន។ លោកពូទីនបញ្ជាក់ថា “មិន ត្រូវប្រើប្រាស់ហេតុការណ៍ធ្លាក់យន្ដហោះ ដើម្បីសម្រេចគោលដៅនយោបាយ របស់ខ្លួននោះឡើយ ”។
មេដឹកនាំរុស្ស៊ីបញ្ជាក់ថា ហេតុការណ៍ ខាងលើនឹងធ្វើឱ្យបែកបាក់នោះឡើយ ចាំ បាច់ត្រូវតែឯកភាពសាមគ្គីមនុស្សជាតិ ស្វែងរកដំណោះស្រាយ ។ ត្រូវតែធ្វើអ្វី ម្យាងដើម្បីឱ្យមនុស្សគ្រប់រូប ក្នុងនោះ មានទាំងអ្នកដែលទទួលខុសត្រូវពីស្ថាន ភាពនៅក្នុងតំបន់ដែលកើតហេតុ ។ បង្កើនស្មារតីទទួលខុសត្រូវរបស់ខ្លួន ចំពោះពលរដ្ឋខ្លួននិងពលរដ្ឋរងគ្រោះនៅ ក្នុងប្រទេសដទៃទៀត ក្នុងគ្រោះថ្នាក់យន្ដ ហោះ ។ លោកពូទីនបន្ដទៀតថា “ត្រូវតែធ្វើ អ្វីម្យាងដែលអាចធានាសុវត្ថិភាពដល់ ក្រុមអ្នកឯកទេសអន្ដរជាតិចូលទៅកាន់ តំបន់កើតហេតុ ។ ពេលនេះតំណាងរដ្ឋា ភិបាលទីក្រុងដូណេត រដ្ឋមន្ដ្រីគ្រប់គ្រង គ្រោះអាសន្នអ៊ុយក្រែន និងអ្នកឯកទេស ម៉ាឡេស៊ីកំពុងធ្វើការស្រាវជ្រាវទីតាំង យន្ដហោះរងការបាញ់ទម្លាក់ ។
ប៉ុណ្ណោះ មិនទាន់គ្រប់គ្រាន់ចាំបាច់ត្រូវតែធានា ថា ក្រុមឯកទេស ស្ថិតក្រោមការដឹកនាំ របស់ ICAO ដែលជាគណៈកម្មាធិការ អន្ដរជាតិទៅកាន់កន្លែងកើតហេតុស្រាវ ជ្រាវឱ្យកាន់តែច្បាស់ ។ ក្នុងពេលជាមួយ គ្នានេះ រដ្ឋាភិបាលទីក្រុងមូស្គូបានអំពាវ នាវដល់ភាគីបង្កហិង្សានៅក្នុងប្រទេស អ៊ុយក្រែនបញ្ឈប់សកម្មភាពបង្ហូឈាម អង្គុយតុពិភាក្សាស្វែងរកដំណោះស្រាយ បញ្ចប់វិបត្ដិ ។ រុស្ស៊ីនឹងធ្វើគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ក្នុងគោលដៅ បង្វែពីការធ្វើសង្គ្រាមប្រដាប់អាវុធមក ពីការពិភាក្សាដោយសន្ដិភាព ។
បច្ចុប្បន្នរដ្ឋាភិបាលអ៊ុយក្រែននឹងក្រុម ផ្ដាច់ខ្លួននៅពេលទម្លាក់កំហុសឱ្យគ្នាទៅ វិញទៅមក ពីការបាញ់ទម្លាក់យន្ដហោះ MH17 ។ លើសពីនេះទៅទៀត រដ្ឋាភិ បាលអ៊ុយក្រែននិងលោកខាងលិចចោទ ប្រកាន់ក្រុមបះបោរថាបានរារាំងក្រុមឯក ទេសចូលទៅទីតាំងកើតហេតុ ។ នៅ ពេលនេះដែរ លោកខាងលិចក៏បានដាក់ គំនាបទៅលើពូទីន ដើម្បីឱ្យក្រុមបះបោរ សហការជាមួយក្រុមអ្នកស្រាវជ្រាវអន្ដរ ជាតិ ។
កន្លងមកថ្មី អ៊ុយក្រែននិងម៉ាឡេស៊ី ក៏បានចោទប្រកាន់ក្រុមផ្ដាច់ទឹកដីនិយម អ៊ុយក្រែនព្យាយាមបំបាត់ភស្ដុតាងពីការ បាញ់ទម្លាក់យន្ដហោះខាងលើ ។ នៅក្នុងពេលនេះដែរ រដ្ឋាភិបាលរុស្ស៊ី បានបង្ហាញការមិនពេញចិត្ដងឿងឆ្ងល់ ចំពោះប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបក៏ ដូចជាអាមេរិក ដែលប្រញាប់ទម្លាក់ កំហុសទាំងនោះទៅឱ្យរុស្ស៊ីជាអ្នកដែល ត្រូវទទួលខុសត្រូវក្នុងហេតុការណ៍ទាំង នោះទៅវិញ នៅពេលដែលរុស្ស៊ីមិនបាន ដឹងអ្វីទាំងអស់ពាក់ព័ន្ធនឹងករណីធ្លាក់យន្ដ ហោះ ។
មេដឹកនាំតំបន់អឺរ៉ុបដែលមានបារាំង អង់គ្លេស, អាល្លឺម៉ង់ បានពិភាក្សាគ្នា តាមទូរស័ព្ទកាលពីថ្ងៃទី២០កក្កដា ក្នុង ការបង្កើនដាក់ទណ្ឌកម្មទៅលើប្រទេស រុស្ស៊ីទៅវិញ ចំណែកក្រមបះបោរបែរជា មិនទទួលរងការដាក់ទណ្ឌកម្ម។ ទាំងនោះ ដូចជាការគ្រោងទុកជាមុនរបស់លោក ខាងលិច ក្នុងការធ្វើឱ្យរុស្ស៊ីធ្លាក់ចូលក្នុង អន្ទាក់ ។ វិមានប្រធានាធិបតីបារាំងបានប្រកាស ថា ប្រមុខរដ្ឋបារាំង អង់គ្លេស អាល្លឺម៉ង់ បានឯកភាពគ្នាថា ប្រសិនបើរុស្ស៊ីមិន ធ្វើសកម្មភាពណាមួយទប់ស្កាត់អំពើ ហិង្សានៅប្រទេសអ៊ុយក្រែន ឬផ្អាក ជំនួយដល់ក្រុមនោះ រុស្ស៊ីនឹងរងការដាក់ ទណ្ឌកម្មបន្ថែមទៀតពីអឺរ៉ុប ។ រដ្ឋមន្ដ្រី ការបរទេសសហគមន៍អឺរ៉ុប មានគម្រោង ជួបប្រជុំគ្នានៅថ្ងៃទី២២ កក្កដា ក្នុងការ អនុម័តដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេស រុស្ស៊ី ៕