​ រដ្ឋបាល​ខេត្តកែប​ បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកែប​ អាណត្តិទី៣​ ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាព​ ឯកឧត្តម​ សំ​ សារីន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​

ខេត្តកែប​៖នៅព្រឹកថ្ងៃពុធ ៨កេីត ខែពិសាខ​​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី​២៩ ខែមេសា​​ ឆ្នាំ​២០២​០​ នេះ​ រដ្ឋបាល​ខេត្តកែប​ បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣​ ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាព​ ឯកឧត្តម​ សំ​ សារីន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងដោយមានការអញ្ចេីញរួមជាអធិបតី​ឯកឧត្តម​ កែន​ សត្ថា​ អភិបាល​ នៃគណៈអភិបាលខេត្ត​។
កិច្ចប្រជុំខាងលេីបានលេីយកនូវរបៀបវារ:មួយចំនួនដូចខាង៖
ទី១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១០​ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃសុក្រ ៤កេីត​ ខែចេត្រ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០២០
ទី២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញ​ របស់ក្រុមប្រឹក្សាខេត្តកែប​ អាណត្តិ​ទី៣​ កាលពីថ្ងៃពុធ​ ១កេីត​ ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី​២២​ ខែមេសា​ ឆ្នាំ​២០២០
ទី៣-សេចក្ដីព្រាងរបាយការណ៍​ ស្ដីពី​សកម្មភាព​សំខាន់ៗ​ ដែលបានអនុវត្តន៍ដោយគណ:អភិបាលខេត្ត​ ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី១០​ ដល់លេីកទី១១​ របស់រដ្ឋបាលខេត្ត​

ទី៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១​ និងលេីកទិសដៅអនុវត្តន៍ការងារត្រីមាសទី២​ ឆ្នាំ២០២០​ របស់រដ្ឋបាលខេត្ត​
ទី៧-បព្ហាផ្សេងៗ៕