រំលោភកូនស្រី៩ដងរហូតមានកូនទើបបែកធ្លាយហើយក៏ត្រូវចាប់ខ្លួន

មណ្ឌលគិរី៖ ជនសង្ស័យជាឪពុកបង្កើតបានរងនូវការចាប់ខ្លួនពីស្ថាប័ននគរបាល ក្រោយពេលដែលជនសង្ស័យរូបនោះបានធ្វើការរំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួនឯងជាច្រើនដងរហូតមានផ្ទៃពោះ ទើបបែកធ្លាយ ហើយក៏ត្រូវបាន ចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការដើម្បីផ្ដន្ទាទោសទៅតាមច្បាប់។ករណីរំលោភសេពសន្ទវៈនេះ ត្រូវបាន ជនសង្ស័យជាឪពុក សារភាពថាខ្លួនពិតជាបានរំលោភលើកូនស្រីខ្លួនឯងដែលមានអាយុទើបតែ១៦ឆ្នាំនោះប្រាកដមែន។ ការរំលោភកូនស្រីខ្លួនឯងលើកទីមួយគឺចាប់ផ្ដើមនៅក្នុងខែតុលាឆ្នាំ ២០១៩និងជាបន្តបន្ទាប់រហូតដល់ទៅ៩ដង។លោកឧត្តមសេនីយ៍ត្រីសូ សុវណ្ណ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានបញ្ជាក់អំពីសកម្មភាពរំលោភ នៅព្រឹកថ្ងៃទី២៩មេសានេះថា ជនសង្ស័យជាឪពុក បានធ្វើសកម្មភាពរំលោភកូនស្រីខ្លួនឯងនៅលើផ្ទះពេលយប់ ពេលម្ដាយមិននៅ ដោយឡើងទៅខ្ទប់មាត់ រួចសម្រាតខោអាវធ្វើការរំលោភបានសម្រេចនឹងបន្តគំរាមលើកូនស្រីនោះថានឹងសម្លាប់ចោល បើសិនជា ហ៊ានប្រាប់ទៅម្ដាយ ឬបងរបស់ខ្លួន។

លោកបញ្ជាក់អំពីសំដីជនសង្ស័យថាការរំលោភរបស់ជនសង្ស័យទៅលើជនរងគ្រោះគឺប្រព្រឹត្តនៅលើផ្ទះរបស់ខ្លួនឯង ចំនួន០៣លើក និងបន្តទៅរំលោភ នៅឯខ្ទមចាំស្រែចំនួន០៦លើកទៀត។ លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបញ្ជាក់អំពីសំដីជនសង្ស័យបន្តថា ដោយសារតែមានការរួមរ័កមេត្រីជាច្រើនលើកច្រើនសារបែបនេះជនសង្ស័យ និងជនរងគ្រោះហាក់មានភាពស្និទ្ធស្នាលខុសប្លែក ហើយកូនស្រីបានសួរទៅឪពុកថានឹងបន្តការស្រលាញ់មកលើខ្លួនបែបនេះទៀតឬក៏យ៉ាងណា?ឪពុកចិត្តខ្មៅតាំងពីពេលនោះមក ក៏ឈប់បង្កើតភាពស្និទ្ធស្នាលជាមួយកូនស្រីនោះទៀតដែរ។រហូតកូនស្រីមានផ្ទៃពោះក៏ចាប់ផ្ដើមមានការសួរនាំពីម្ដាយក៏ដូចជាសាច់ញាតិ ហើយកូនស្រីបានសារភាពថាត្រូវឪពុកបង្កើតរំលោភរហូតមានផ្ទៃពោះ ពេលនោះហើយដែលម្ដាយក៏សម្រេចប្ដឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនឪពុក តែម្ដងទៅ។សូមជម្រាបថា ករណីឪពុកបង្កើត រំលោភកូនបង្កើតខ្លួនឯង​ រហូតមានផ្ទៃពោះនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការនៅរសៀលថ្ងៃទី២៨មេសា២០២០ម្សិលមិញ។
សមត្ថកិច្ចឱ្យដឹងថា​​ ជនសង្ស័យ​ដែលរំលោភកូនខ្លួនបង្កេីតខ្លួនឯងត្រូវបាននគបាលស្រុកកោះញែកឃាត់ខ្លួនកាលពីថ្ងៃទី២៦ខែមេសា ឆ្នាំ ២០២០នៅភូមិ​ ណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី​ បន្ទាប់ពីមានប្រជាពលរដ្ឋបានមករាយការណ៍ដល់កម្លាំងប៉ុស្ដិ៍នគរបាលណងឃីលឹកថាមានករណី​ ឪពុកបង្កើត រំលោភកូនបង្កើតខ្លួនឯងធ្វើអោយមានផ្ទៃពោះ។ជនសង្ស័យដែលជាឪពុកបង្លើតឈ្មោះ សិង សៃ អាយុ ៤២​ ឆ្នាំ មុខរបរ កសិកររស់នៅចំណុច ទំនប់បាក់ខាំ ភូមិណងប៊ួ ឃុំណងឃីលក ស្រុកកោះញែក។ ជនរងគ្រោះឈ្មោះសៃ ធុយ ភេទស្រី អាយុ១៩​ ឆ្នាំ មុខរបរ រស់នៅភូមិឃុំខាងលើ។កូនក្នុងផ្ទៃរបស់ជនរងគ្រោះ ជាមួយជីតា ដែលមានអាយុក្នុងផ្ទៃទើបតែ០៧ខែ បានកើតមក ហើយនៅក្នុងកំឡុងខែមេសានេះ៕