កំពង់ធំ៖ថ្ងៃ អង្គារ ៧កើត ខែ ពិសាខ ឆ្នាំ ជូត ទោស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០២០លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានផ្ដល់កិច្ចសម្ភាសន៍ ជាមួយក្រុមការងារទូរទស្សន៍ទទក ពាក់ព័ន្ធនឹងកិច្ចការងារ ការពារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចការងារ ការពារ ថែរក្សា សុវត្ថិភាពមណ្ឌលធ្វើ ចត្តាឡីស័ក ចំពោះពលករចំណាកស្រុក ដែលវិលត្រឡប់មកស្រុកកំណើតវិញ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាព
រដ្ឋបាលខេត្តកំពង់ធំ អង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានត្រៀមកម្លាំង ២៤ ម៉ោងលើ ២៤ ម៉ោង សម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជា
ពលរដ្ឋ នាគ្រាជួយទុក្ខលំបាក ដោយហេតុការណ៍ផ្សេងៗ ។កាលពីថ្ងៃទី ០៩-១០ ខែ មេសា ឆ្នាំ២០២០ លោកបានដឹកនាំកងកម្លាំងនគរបាល ធ្វើពលកម្ម អនាម័យបរិស្ថាន បាញ់ទឹកលាងសម្អាតបន្ទប់ អាគារ វិទ្យាល័យកំពង់ធំ ដែលជាទីកន្លែងរង់ចាំទទួល ត្រួតពិនិត្យសុខភាពជូនបងប្អូនពលករចំណាកស្រុក ហើយមានកម្លាំងប្រចាំការ ត្រៀមកិច្ចអន្តរាគមន៍ គ្រប់ពេលវេលា ។ ដោយឡែកនៅតាមបណ្តាក្រុង-ស្រុក ក៏ដូចគ្នាដែរ គឺមានកងកម្លាំងត្រៀមសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ដែលជាគោលដៅ មណ្ឌលសម្រាប់ត្រួតពិនិត្យសុខភាពជូនចបងប្អូនពលករចំណាកស្រុក ក្នុងគោលបំណងបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 តាមមូលដ្ឋាន។ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរ ដល់ោប្រជា
ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់មូលដ្ឋានឃុំ-សង្កាត់ សូមបន្តយកចិត្តទុកដាក់ និងអនុវត្តឲ្យមានប្រសិទ្ធភាព នូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្ដីពី វិធានការ ការពារ បង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ៕