ដីព្រៃសហគមន៍បឹងកក់សង្ស័យលោក ងូហេង.ជុំ ជាឈ្មួញឃុបឃិតគ្នាជាមួយលោក.ឈឹម. ពុទ្ធា. អភិបាលស្រុកកំពង់ត្រឡាច នាំយកគ្រឿងចក្រឈូសយកធ្វើជាកម្មសិទ្ធ

0

កំពង់ឆ្នាំង៖ គួរអោយអនិស្ចារ្យ ដីព្រៃលិចទឹក ដែលគម្រោងបង្កើតសហគមន៍បឹងកក់  ត្រូវបានឈ្មួញនាំយកគ្រឿងចក្រអ៊ីចស្កាមកកាយព្រំក្រវ៉ាតយកដី  យ៉ាងរំភើយដោយគ្មានខ្លាចញញើតពីច្បាប់បន្តិចនោះឡើយ.ធ្វើ ឲ្យមានការក្តៅក្រហាយ ពីប្រជាពលរដ្ឋ តែពុំហ៊ានចេញមុខតវ៉ា ដោយសារតែ ពួកគាត់ដឹងថា តវ៉ាទៅឯងៗ ព្រោះអាជ្ញាធរ បានឃុបឃិតគ្នាជាប្រព័ន្ឋទៅហើយ  ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ដីគ្រោងបង្កើតសហគមន៍នេះ ត្រូវបានលោក ងូហេង.ជុំ នាំគ្រឿងចក្រមក​កាយ​ព្រំ ដោយគ្មានច្បាប់អនុញ្ញាតិសូម្បីតែបន្តិចឡើយ មិនតែប៉ុណ្ណោះអាជ្ញាមូលដ្ឋាន ក៏មិនខ្ចីប្រាប់ផង នៅសុខ​យកគ្រឿងចក្រមកកាយព្រំតែម្តង ដើម្បីរំលោភយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាហេតុធ្វើឲ្យ​មានការ​សង្ស័យថា ការកាយព្រំដីជាង១៥០ហិចតា នៅចំនុចភូមិ បឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់​ឆ្នាំង មានការជាប់ពាក់ព័ន្ឋនឹង លោក លី ឡា នាយខណ្ទរដ្ឋបាលជលផលកំពង់ឆ្នាំង និងលោក ឈឹម ពុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បើពុំនោះហេតុអ្វីបានជា លោកទាំង២គ្មានវិធានការ បែរជានាំគ្នាឆ្លើយថាមិនដឹង​ទៅវិញ។

ប្រភពពីប្រជាពលរដ្ឋ  រស់នៅក្នុងភូមិបឹងកក់ បានឱ្យដឹងថា.ដីព្រៃនេះ គឺជាដីរបស់រដ្ឋ និងគម្រោងធ្វើជាសហគមន៍បឹងកក់ ដោយសារតែដីនេះ បានផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងភូមិជាច្រើន តែរហូតមក ដល់ពេលនេះ.បែរជាលោក ងូហេង  ជុំ ដែលជាឈ្មួញដី នាំយកគ្រឿងចក្រ៣គ្រឿងមកកាយព្រំ ហុំព័ទ្ធយកដីសហគមន៍ រួមទាំងដីព្រៃលិចទឹក និងបឹងជាច្រើន ដែលមានប្រវែងប្រមាណ១៥០ហិចតា និងប៉ះពាល់ផ្លូវ  ចាស់របស់ប្រជាពលរដ្ឋ ចំនួន២ខ្សែយកមកធ្វើជាកម្មសិទ្ធ។

យោងតាម ការបំភ្លឺពីលោក  លី.ឡា.នាយខណ្ទរដ្ឋបាលជលផលកំពង់ឆ្នាំង  បានឲ្យដឹងថា បន្ទាប់ពីលោកបាន ទទួលសេចក្តីរាយការណ៍ លោកបានឲ្យមន្រ្តីគោលដៅមូលដ្ឋាន ចុះពិនិត្យ និងបានឲ្យគ្រឿងចក្រផ្អាកសិន ដោយសារតែពុំមានច្បាប់អនុញាតិនោះឡើយ  និងសូមឲ្យជំនាញចុះពិនិត្យឲ្យមានម៉ត់ចត់សិន ចំណែកលោក ចិត្ត មេព្រៃ ស្រុកកំពង់ត្រឡាច ឆ្លើយថា ដីនេះគេបានកាត់ចូលសហគមន៍  ហើយការកាយព្រំ និងឈូសឆាយ ដីលោកពុំបានដឹងនោះឡើយ ។

រីឯលោក ឈ្មោះ សុខនី ជាមេការមើលការខុសត្រូវ រស់នៅភូមិអន្លង់ត្នោត ឃុំលង្វែក  ស្រុកកំពង់ត្រឡាច បាន ព្យាយាមមិនសហការជាមួយនឹង អ្នកសារព័ត៌មាន សូម្បីតែទូរស័ព្ទក៏ថាអត់ប្រើទូរស័ព្ទទេ និងព្យាយាម លាក់អត្តសញ្ញាណ របស់ថៅកែដី  ពាក់ព័ន្ឋនឹងរឿងនេះ ត្រូវបានមហាជនសង្ស័យថា លោក ងូហេង.ជុំ ជាឈ្មួញដី បានឃុបឃិតគ្នាជាមួយលោក.ឈឹម. ពុទ្ធា. អភិបាលស្រុកកំពង់ត្រឡាច នាំយកគ្រឿងចក្រឈូសកាយព្រំដីរបស់រដ្ឋ បើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃក៏មិនហ៊ាន និងបានសំណូមពរ ឲ្យ លោក ឈួ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង មេត្តាពិនិត្យមើល មន្រ្តីថ្នាក់ក្រោមជាតិខ្លះផង បើនៅតែ ព្រងើយកន្តើយ ដីព្រៃលិចទឹករបស់រដ្ឋ និងរលាយមិនខានឡើយ ។ដោយ នាគរាជ