មុខសញ្ញាលួចមានស្ថានទម្ងន់ដោយប្រើហឹង្សាបណ្តាលអោយ មរណ:ភាពជនរងគ្រោះ(ប្លន់យកម៉ូតូនិងខ្សែក)ត្រូវបានកម្លាំងនគរបាលបង្ក្រាប

បន្ទាយមានជ័យ៖កំលាំងជំនាញផែនព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ កាលពី ថ្ងៃទី២៩ មេសា ២០២០បានស្រាវជ្រាវតាមចាប់មុខសញ្ញាលួចមានស្ថានទម្ងន់ដោយប្រើហឹងសាបណ្តាលអោយ មរណ:ភាពជនរងគ្រោះ(ប្លន់យកម៉ូតូនិងខ្សែក) និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការហើយ។
ករណីនេះបង្ករឡើងកាលពីថ្ងៃទី២៧,៤,២០២០ វេលា ម៉ោង២២យប់នៅចំណុចស្ពានទី៣ផ្លូវចេញទៅសៀមរាប ស្ថិតក្នុងភូមិសាស្រ្តភូមិ១សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យហើយជនសង្ស័យបានដឹកសពជនរងគ្រោះទៅបោះចោលក្នុងប្រឡាយទឹកខាងកើតអាងទឹកម្កាក់ចម្ងាយប្រហែល១៥០ម៉ែត្រស្ថិតក្នុងភូមិសាស្រ្តភូមិនិងសង្កាត់ម្កាក់ក្រុងសិរីសោភ័ ខេត្តបន្ទាយមានជ័យ។
ក្រោយពេលកើតហេតុ កំលាំងជំនាញផែនព្រហ្មទណ្ឌ យើងបានធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញាដល់ខេត្តពោធិសាត់ បានឃាត់ខ្លួន ជនសង្ស័យ ចំនួន០៣នាក់ និងឃាត់នៅខេត្តបន្ទាយមានជ័យបាន ០២នាក់ទៀត មានឈ្មោះដូចខាងក្រោម:
១-ឈ្មោះទិត្យ សំណាង (ហៅឡាក់)ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជនដៃដល់)។
២-ឈ្មោះជុំ ចន្ថាហៅ (សានម៉ៅ) អាយុ១៥ឆ្នាំនៅភូមិអូរតាគល់ ឃុំគយម៉ែង ស្រុកមង្គលបូរី (ជនដៃដល់)។
៣-ឈ្មោះសាន តេ ហៅ(តឹក) ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិជាមួយគ្នានឹងជុំ ចន្ថា (ជាបក្សពួក)។
៤-ឈ្មោះខាន់ សុីមាន ភេទប្រុសអាយុ២០ឆ្នាំនៅភូមិជាមួយ (ជនដៃដល់) ។
៥-ឈ្មោះ សួន ស្រីតី ភេទស្រី ២២ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាបក្ខពួក ។
កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យដកហូតវត្ថុតាងបានម៉ាកវេវពណ៏ក្រហមសេរីឆ្នាំ២០០១ អត់ស្លាកលេខ(ម៉ូតូចាស់)ជារបស់ជនរងគ្រោះ ។
-បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងយើងកំពុងរៀបចំនីតិវិធីដើម្បីចាត់ការតាមច្បាប់៕