ស្នងការនគរបាលខេត្តព្រះវិហារ បានណែនាំដល់មន្ត្រីក្រោមឧិវាទ អោយខិតខំអនុវត្តតួនាទី និងភារកិច្ច ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ បំរើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានា នៅថ្នាក់មូលដ្ឋាន ជូនប្រជាពលរដ្ឋអោយបានលឿន និងឆាប់បំផុត !

ខេត្តព្រះវិហារ៖ នាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ជាង៤០០នាក់ ទទួលបានការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីស្នងការនគរបាលខេត្ត ពិសេស អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដោយមន្ត្រីនគរបាលទាំងអស់ ទទួលបានការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងការតម្លើងឋានន្តរសក្តិថ្មី ដើម្បីបន្តបំរើកិច្ចការងារជូនសង្គមជាតិ ជម្រុញការអនុវត្តច្បាប់ ការថែក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋអោយបានកាន់តែប្រសើរឡើង។
នៅព្រឹកថ្ងៃទី៣០មេសាឆ្នាំ២០២០ នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានធ្វើពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងការតម្លើងឋានន្តរសក្តិ ជូនដល់មន្ត្រីនគរបាលជាតិ ៤៣៤នាក់ ដែលមានស្នាដៃក្នុងការស្ថាបនាជាតិ។ ពិធីនេះ បានធ្វើឡើងក្រោមការបង្ហាញវត្តមានជាគណៈអធិបតី ពីស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ។
នាយនគរបាលជាតិ ទាំង៤៣៤នាក់ ដែលទទួលបានការតែងតាំងថ្មី នៅថ្ងៃនេះ ក្នុងនោះ ៩៨នាក់ ស្រី ៨នាក់ ទទួលបានការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ក្នុងនោះដែរ ប្រធានការិយាល័យនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកវរៈសេនីយ៍ឯក គង់ គា ត្រូវបានផ្ទេរមុខតំណែង មកជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល។ រីឯ លោកវរៈសេនីយ៍ឯក ខាត់ ហ៊ុន ពីនាយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល មកជានាយការិយាល័យនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ជំនួសមុខតំណែង លោកវរៈសេនីយ៍ឯក គង់ គា ។ ចំណែក មន្ត្រី ៣៣៦នាក់ទៀត ក្នុងនោះស្រី២៨នាក់ ទទួលបានការតម្លើងឋានន្តរសក្តិ ថ្នាក់វរៈសេនីយ៍ទោ ១២នាក់ ថ្នាក់វរៈសេនីយ៍ត្រី ២៥នាក់ ស្រី១នាក់ ថ្នាក់អនុសេនីយ៍ឯក ៤០នាក់ ស្រី៣នាក់ និងថ្នាក់អនុសេនីយ៍ទោ ៧៦នាក់ ស្រី១២នាក់។
ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីនគរបាល ដែលទើបទទួលបានការតែងតាំងថ្មីទាំងអស់ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ចអោយបានល្អ ត្រូវគោរព និងអនុវត្ត ការពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវ និងក្នុងនាមជាកងកម្លាំងនគរបាលជាតិ ត្រូវឈរជាអព្យាក្រឹត្យ ត្រូវខិតខំអនុវត្តអោយបានតាមការកំណត់របស់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ត្រូវគោរពវិន័យ និងពេលវេលាបំពេញភារកិច្ច អោយបានជាប្រចាំ ត្រូវឯកសសណ្ឋានអោយបានសមរម្យ ត្រឹមត្រូវទៅគោលនយោបាយ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបានបំពាក់ជូន ពិសេស ត្រូវខិតខំគោរព និងអនុវត្តតួនាទី ភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន អោយបានខ្ជាប់ខ្ជួន។ លោកឧត្តមសេនីយ៍ស្នងការ មានប្រសាសន៍ណែនាំទៀតថា មន្ត្រីនគរបាលទាំងអស់ មិនថាអ្នកដែលទើបតែងតាំងថ្មី ឬក៏មន្ត្រីចាស់នោះទេ ត្រូវខិតខំបំពេញការងារជាបន្តទៀត និងសូមកុំយកតួនាទី ភារកិច្ច និងបុណ្យសក្តិ ដែលទើបទទួលបានថ្មីនេះ ទៅគម្រាមកំហែងលើអ្នកទន់ខ្សោយអោយសោះ ត្រូវតែអនុវត្តតួនាទី ភារកិច្ច អោយត្រឹមត្រូវទៅតាមច្បាប់ និងបទបញ្ជា ហើយបើអនុវត្តផ្ទុយពីច្បាប់ និងបទបញ្ជាថ្នាក់លើ នឹងត្រូវទទួលការដាក់វិន័យ ទៅតាមទោសកំហុសដែលបានប្រព្រឹត្ត ដោយចៀសមិនរួចឡើយ។ ដូច្នេះ ក្រោយទទួលបានមុខតំណែង និងបុណ្យសក្តិថ្មីនេះ សូមកុំយកទៅប្រព្រឹត្តអំពើល្មើសច្បាប់ ប្រព្រឹត្តខុសនឹងបទបញ្ជា និងការណែនាំរបស់ថ្នាក់ដឹកនាំនោះ សូមរួមគ្នាអនុវត្តភារកិច្ចអោយបានឆាប់ លឿន សម្រាប់ជូនអង្គភាព ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់ផងដែរ។ លោកស្នងការបានបន្តថា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយចាប់ពីថ្ងៃទី១ឧសភាខាងមុខនេះ គឺជាថ្ងៃដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមគោរពច្បាប់ចរាចរណ៍ និងអនុវត្តច្បាប់ចរាចរណ៍ អោយបានទាំងអស់គ្នា។ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវបទបញ្ជាចំពោះមន្ត្រីនគរបាលជាតិ នៅក្នុងខេត្តព្រះវិហារ ពាក់ព័ន្ធទៅលើការប្រើប្រាស់មធ្យោបាយ ផ្លាកលេខមិនប្រក្រតី ឬមិនគ្រប់លក្ខណៈ ទាំងផ្លាកលេខស៊ីវិល «ប្រជាជន» ផ្លាកលេខរដ្ឋ និងនគរបាលជាតិ ជាពិសេស បើដឹងថា ផ្លាកលេខនោះមិនប្រក្រតី ត្រូវដោះចេញជាបន្ទាន់ ហើយអ្នកអនុវត្តមុនគេ គឺមន្ត្រីនគរបាល នៅក្នុងខេត្តព្រះវិហារនេះ។ លោកស្នងការ ក៏នៅបានដាក់ចេញ នូវវិធានការនានា ជាច្រើនទៀត ដល់មន្ត្រីនគរបាលខេត្ត សម្រាប់យកទៅអនុវត្ត ដូចជា ត្រូវផ្តល់សេវាសាធារណៈ អោយបានឆាប់រហ័ស ជូនប្រជាពលរដ្ឋ ត្រូវមានវិធានការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ត្រូវធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានការសប្បាយចិត្ត រាល់គ្រប់ផែនទាំងអស់ ត្រូវបង្ក្រាបរាល់បទល្មើសដែលខុសច្បាប់ អោយខាងតែបាន និងទាន់ពេលវេលា ដោយមិនមានការលើកលែងនោះឡើយ។ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងលើកទឹកចិត្តដល់មន្ត្រីនគរបាលក្រោមឧិវាទទាំងអស់ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ចតាមជំនាញរៀងៗខ្លួន អោយទទួលបានជោគជ័យ សម្រាប់អង្គភាព សម្រាប់ខ្លួនឯង ក្រុមគ្រួសារ