ទារកមិនមានកាយសម្បទាគ្រប់គ្រាន់ សង្ស័យមកពីឪពុកបង្កើតរំលោភកូនខ្លួនឯង(ឈាមដូចគ្នា)

មណ្ឌលគិរី៖ទារិកាម្នាក់ បានកើតចេញមកឃើញពន្លឺព្រះអាទិត្យ ក្នុងមន្ទីរពេទ្យមួយក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៧មេសា ប៉ុន្តែអកុសល្យ រូបរាង្គ ក្បាល ដៃ មិនពេញលក្ខណៈជាមនុស្សមានសុខភាពល្អនោះទេ។យោងទៅលើលោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី អញ្ជើញទៅសួរសុខទុក្ខ ជនរងគ្រោះឈ្មោះសៃ ធុយ អាយុ១៦ឆ្នាំ ដែលត្រូវឪពុកបង្កើតរំលោភរហូតមានផ្ទៃពោះនិងសម្រាលទារិកាម្នាក់នេះ បានរៀបរាប់ថា ទារិកានិងអត់មានលលាដ៏ក្បាល,អញ្ជាញធ្មេញឆែបស្ទើរដល់ក្រអូបមាត់ ម្រាមដៃពិការទាំងសងខាង តែម្រាមជើងគាត់នៅល្អ។

លោកស្រីបន្តថា ទារិកានេះបើសិនមានការថែទាំអាចរស់បាន។តែពេលអ្នកស្រីទៅដល់ក្មេងនិងត្រូវម្តាយគ្របចោលមិនខ្ចីមើលមុខកូនទេ គាត់ថាចង់ឲ្យកូននិងស្លាប់ណាស់គាត់មិនហ៊ានមើលទេសូម្បីក្រណាត់រុំខ្លួនអោយគ្នាគ្មានផង
ហើយមើលទៅដូចជាពិបាកសង្ឃឹមណាស់។ក្នុងការអញ្ជើញសួរសុខទុក្ខនោះប្រធានមន្ទីរកិច្ចការនារី បាននាំយកនូវអំណោយរួមទាំងថវិការមួយចំនួនជូនដល់ម្តាយទារិកាកម្សត់ផងដែរ។

គួររំលឹកថាទារិកាអភ័ព្វម្នាក់នេះ ជាកូនរបស់ឈ្មោះសិង សៃ អាយុ៤២ឆ្នាំ ដែលរំលោភកូនស្រីបង្កើតខ្លួនឯង គិតចាប់ពីខែតុលាឆ្នាំ២០១៩រហូតមានផ្ទៃពោះទារិកាខាងលើ។ជនសង្ស័យជាជីតាផង ជាឪពុកផង បានរងនូវការចាប់ខ្លួន បញ្ជួនទៅស្ថាប័ណតុលាការកាលពីថ្ងៃទី២៨មេសា២០២០កន្លងទៅដើម្បីដាក់ទោសទណ្ឌ៕