កំពង់ឆ្នាំង:ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងប្រើប្រាស់កម្លាំងសរុប 144 នាក់ឈរជើង 14 គោលដៅនិងចល័ត 10 ក្រុមដើម្បីពង្រឹងសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង អនុវត្តតាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាបទបញ្ជារបស់ក្រសួងមហាផ្ទៃលេខ៣៦ ។
ការចុះអនុវត្តន៍ច្បាប់ចរាចណ៍ផ្លូវគោគលេខ៣៦នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី 1 ខែឧសភាឆ្នាំ 2020 គេសង្កេតឃើញថាកងកម្លាំងនគរបាល ស្រុក – ក្រុងនិងខេត្តបានឈរជើងជាច្រើនគោលដៅដើម្បីពង្រឹងច្បាប់ចរាចរណ៍សុវត្ថិភាពផ្លូវគោក ឲ្យកាន់តែមានប្រសិទ្ធភាពឡើងក្រោយពីគ្រោះថ្នាក់ចរាចរណ៍កើតឡើងខ្លាំង ។អ្វីដែលគេមើលឃើញការផាកពិន័យបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃនេះគឺមានការផាកពិន័យគុណទ្វេដងដែលធ្វើអោយអ្នកខ្លះឈរងចាំនិងមានអ្នកខ្លះឈយំដោយមិនមានលុយបង់។
ស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវ លី ដែលបានចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះបានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋដែលមិនគោរពច្បាប់ចរាចរណ៍ទាំងអស់ថាសូមកុំយល់ច្រឡំថាជាការជំរិតទារប្រាក់នោះឡើយនេះគឺជាការផាកពិន័យដើម្បីឱ្យបងប្អូនទាំងគោរពច្បាប់ចរាចរណ៍និងការពារអាយុជីវិតរបស់បងប្អូនថ្លៃណាស់ហើយការផាកពិន័យត្រឹមប៉ុណ្ណេះវាមិនអាចទិញអាយុជីវិតរបស់បងប្អូនមកវិញបានទេ ។ស្នងការនគបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាបើបងប្អូនប្រជាពលរដ្ឋឃើញថាកម្លាំងនគរបាលមានការផាកពិន័យមិនមានភាពប្រក្រតីត្រឹមត្រូវតាមច្បាប់ឬក៏យកលើសពីច្បាប់កំណត់ត្រូវរាយការណ៍ជាបន្ទាន់ ។លោកស្នងការបានមានប្រសាសន៍ទៅកាន់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវពង្រឹងច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពលើការពិន័យឲ្យបានត្រឹមត្រូវមិនត្រូវផាកលើសពិន័យដែលច្បាប់បានកំណត់នោះឡើយ ។ដោយឡែកក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានលោកឧត្តមសេនីយ៍ទោខៃលីស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់យ៉ាងច្បាស់ថាការពង្រឹងសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោកដែលធ្វើឡើងនៅពេលនេះមិនមានភាពយោគយល់ប្រកាន់អ្នកតូចអ្នកធំណានោះឡើយគឺមានតម្លាភាពតាមច្បាប់លេខ៣៦ ។
ដោយឡែកចំពោះការពង្រឹងសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្តកំពង់ឆ្នាំងបានប្រើប្រាស់កម្លាំងសរុប 144នាក់ឈរជើង 14 គោលដៅនិងមានក្រុមចល័តចំនួន 10 ក្រុមបន្ថែមទៀតផងដែរ ។នៅព្រឹកនេះផងដែរប្រជាពលរដ្ឋខ្លះក៏មិនមានលទ្ធភាពបង់ប្រាក់ពិន័យត្រូវនៅឈររង់ចាំហើយក៏មានខ្លះទៀតទឹកភ្នែកដោយខំតេទៅរកបងប្អូនជាជំនួយផងដែរប៉ុន្តែយ៉ាងនេះក្តីសមត្ថកិច្ចនគរបាលនៅតែពង្រឹងច្បាប់ចរាចរណ៍ដដែល ។
សូមបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃនេះមានការផាកពិនយ័សរុប១៥៩គ្រឿងក្នុងនោះរថយន្ត១៥គ្រឿងផងដែរ ៕