អាគារសិក្សាថ្មីនៃសាលាបថមសិក្សាយុគន្ឋរ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន បានកសាងប្រមាណ៣០% ហើយ

ខេត្តកំពង់ឆ្នាំង :អាគារសិក្សាមួយខ្នងធ្វើអំពីបេតុង កំពង់ធ្វើការសាងសង់ឡើងផុតទឹកហើយផ្តល់ជូននូវសាលាបឋមសិក្សា យុគន្ឋរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើការសាងសង់បានប្រមាណជា ៣០% នេះបើតាមការអះអាងរបស់មេឃុំឆ្នុកទ្រូ លោក សាំងគឹមស៊ន ដែលបានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះ ។

លោកមេឃុំឆ្នុកទ្រូ បានអោយដឹងបន្តទៀតថា៖ បន្ទាប់ពីសាលាបឋមសិក្សាយុគន្ធរ ក្នុងភូមិគន្ឋរ ឃុំឆ្នុកទ្រូ ត្រូវបាន អគ្គីភ័យឆាបឆេះទាំងស្រុងការពីអំឡុងពេលកន្លងទៅ ធ្វើសិស្សានុសិស្សខ្វះខាតសាលារៀន និងបង្រៀនពេលនោះ ប្រជាពលរដ្ឋ ក៏ដូចជាសិក្សានុសិស្ស រួមនិងអាជ្ញាធរ មូលដ្ឋាន បានស្នើសុំសាលាថ្មី១ខ្នង ទៅមន្ទីអបរុំ អាជ្ញាធរខេត្តផងដែរ ។
បន្ទាប់មក សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានសម្រេចផ្ដល់ជាកញ្ចប់ថវិកា ដើម្បីធ្វើការកសាងនូវអគារសិក្សានេះឡើងវិញ ដោយសាងសង់ធ្វើអំពីបេតុងរឹងមាំ សាងសង់ឡើងខ្ពស់ផុតទឹក ចំនួន១ខ្នងដែលមាន៦បន្ទប់ មកដល់ពេលនេះបានធ្វើការសាងសង់បានប្រមាណ៣០% ហើយ ។

អាជ្ញាធរឃុំឆ្នុកទ្រូ តំណាងឲ្យប្រជាពលរដ្ឋ និងមាតាបិតាសិស្ស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលបានជួយឧបត្ថម្ភមកសាងអគារសិក្សាថ្មី១ខ្នង ដល់សាលាបឋមសិក្សាយុគន្ឋ សូមសម្តេច ជួបប្រទះតែពុទ្ឋពរទាំង៥ប្រការកុំបីឃ្លាងឃ្លាតឡើយ។

សូមរបញ្ជាក់ផងដែរថា៖ សាលាបឋមសិក្សា យុគន្ធរ កាលដើមឡើយ ជាសាលារៀនដែលសង់ឡើងអំពីរឈើប្រកសង្កីបណ្តែតលើទឹកដែលមានចំនួន៣ខ្នង។ក្រោយពេលប្រជាពលរដ្ឋត្រូវបានធ្វការបន្លាស់ទីផ្ទះបណ្ដែតទឹកអោយ ឡើងមករស់នៅលើគោកសាលាបឋមសិក្សាមួយនេះ ត្រូវបានអូសដាក់លើគោកដែរ គឺដាក់នៅជិតវត្ត យុគន្ឋរ ប៉ុន្តែ ចៃដន្យអាក្រក់សាលារៀននេះត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចអស់ទាំងស្រុង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ដោយគ្មានសេសសល់អ្វីឡើយ ហើយបន្ទាប់មកសិស្សក៏បានបង្ខំចិត្តទៅសុំវត្តយុគន្ធរ រៀនជាបណ្ដោះអាសន្ន រហូតដល់សព្វថ្ងៃ ៕