(ព្រៃវែង)៖មានករណីហឹង្សាមួយដោយសារយុវជនឈាមរាវម្នាក់ខឹងគេចុចពិលដាក់មុខទាញកាំបិតផ្គាក់កាប់ប្រហារត្រូវបានជនរងគ្រោះតដៃវិញប្រតាយប្រតប់គ្នារងរបួសទាំងសងខាង។ករណីនេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង២១និង ៣០នាទីយប់ថ្ងៃទី១ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិព្រីង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។សមត្ថកិច្ចបានឲ្យដឹថាជនរងគ្រោះឈ្មោះ ភុម គុណ ភេទប្រុសអាយុ59ឆ្នាំនៅភូមិព្រីង ឃុំសេនារាជឧត្តម ចំណែកជនបង្ករឈ្មោះ ប្រុស ពៅភេទប្រុសអាយុ២០រស់នៅភូមិ ឃុំជាមួយគ្នា។
នៅមុនពេលកើតហេតុការនេះឡើងជនបង្ករបានយកកាំបិតផ្គាក់ដើរតាមផ្លូវ ជនរងគ្រោះក៏បានចុចពិលបញ្ចាំងចំមុខស្រាប់តែយុវជនឈាមរាវខាងលើទាញកាំបិតកាប់ទៅលើជនរងគ្រោះខណះនោះក៏មានការប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្តាលអោយរងរបួសទាំងសងខាង។សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ជនរងគ្រោះចុចពិលបញ្ចាំងដាក់មុខពេលជនបង្ករកាន់កាំបិតដើរតាមផ្លូវលំមុខផ្ទះរបស់ខ្លួន។បច្ចុប្បន្នជនរងគ្រោះយកទៅព្យាបាលនៅមន្ទីពេទ្យ បង្អែកស្រុកកំពង់ត្របែក។រីឯជនបង្ករយកមកព្យាលនៅមន្ទីពេទ្យបង្អែកស្រុកព្រះស្ដេច។នគរបាលកំពុងចុះស្រាវជ្រាវកសាងនីតិវិធីច្បាប់៕