កំពត៖ភ្នំអង្គជ័យ ស្ថិតនៅភូមិភ្នំអង្គជ័យ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាចខេត្តកំពត កំពង់រងកាយបំផ្លាញ់ ពីសំ ណាក់ ថៅកែគ្រឿងចក្រ ម្នាក់ ឈ្មោះកែវ ឆេន។ប្រភពពីមន្ត្រី សាលាស្រុកកំពង់ ត្រាច បានលួចខ្សឹបឲ្យដឹងថា គ្រឿងចក្រនេះត្រូវបានខាងមន្ទីររ៉ែចុះមកធ្វើការ ហាមឃាត់ម្ដងទៅពីរដងរួចទៅហើយ តើឥឡូវនេះធ្វើ សកម្មភាព កាយដូចមុន ដដែល មិនដឹងថា លោក កែវ ឆេន នេះមានឥទ្ធិពលប៉ុណ្ណាទេ បើខាងមន្ទីរ ចុះមកហាមឃាត់ បានរយៈពេលតែ 2 ទៅ 3 ថ្ងៃតែប៉ណ្ណោះ។
ឥឡូវនេះធ្វើសកម្មភាព កាយច្រើនជាងមុន ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការមួយចំនួន នៅខេត្តកំពត បាននាំគ្នានិយា យរិះគន់ យ៉ាងចាស់ដៃថា ហេតុអ្វីខាងជំនាញចុះមកហាមឃាត់ហើយ បែរជាធ្វើ សកម្មភាព កាយដីដឹកដើរ លក់យ៉ាងអនា ធិបតេយ្យបែបនេះអញ្ចឹង។
លោក អូន ខន អភិបាល នៃគណ: អភិ បាល ស្រុកកំពង់ត្រាច បានឲ្យដឹងថា ខ្ញុំនឹងប្រាប់ទៅលោក ជួន សុភា អភិបាល រង ស្រុកទទួល បន្ទុកការងាររ៉ែ ឱ្យចុះទៅមើល។
ដោយឡែក លោក សោម វិចិត្រ ប្រធាន មន្ទីររ៉ែថាមពល ខេត្តកំពត បានឲ្យដឹងថា លោកនឹងឲ្យមន្ត្រីជំនាញចុះទៅពិនិត្យ មើល ។ឯកឧត្តម ជាវ តាយ អភិបាល ខេត្តកំពត បានឲ្យដឹងថា សូមអ្នកសារព័ត៌មាន ជួយផ្ញើរូបភាពឱ្យខ្ញុំផង ដើម្បីខ្ញុំងាយស្រួលឲ្យមន្ត្រីជំនាញ ចុះទៅពិនិត្យមើល ទីតាំងនោះ។