កំពង់ធំ៖អាស្ទាវ១ក្រុមមានគ្នា៤នាក់ ជាសិស្សរៀនថ្នាក់ទី១០នៃវិទ្យាល័យកំពង់ថ្ម អត់ការងារធ្វើ នាំគ្នាជិះម៉ូតូឌុបគ្នាគុបកញ្ចក់ឡានពលរដ្ឋកំពុងធ្វើចរាចរណ៍លើដងផ្លូវបណ្តាលឲ្យបែកកញ្ចក់រថយន្ត២គ្រឿង ត្រូវប៉ូលីសចាប់បាន៣នាក់ និងរត់គេចខ្លួនរួចម្នាក់ !
កាលពីវេលាម៉ោង២០.៥៣នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ!
ក្មេងទំនើងទី១.ឈ្មោះ ហ៊ាន់ ចាន់ឌី ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក (ឃាត់ខ្លួន)
ទី២.ឈ្មោះ វេង ម៉េងហ័រ ភេទប្រុសអាយុ១៥ឆ្នាំនៅភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក(ឃាត់ខ្លួន)។
ទី៣.ឈ្មោះ ម៉េត ភក្តី ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៌ អ្នកទាំង៣នាក់ខាងលើជាសិស្សរៀនថ្នាក់ទី១០ វិទ្យាល័យកំពង់ថ្ម
ទី៤.ឈ្មោះ ជា ភេទប្រុស រស់នៅភូមិស្នោ ឃុំកំពង់ថ្ម(បានរត់គេចខ្លួន)បន្ទាប់ពីបានជិ:ម៉ូតូឌុបគ្នាហើយយកដុំថ្មគប់ទៅលើរថយន្តចំនួន២គ្រឿងបណ្តាលឲ្យខូចខាត ដែលមានម្ចាស់
ទី១.ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៦០ឆ្នាំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ រថយន្តម៉ាកហុីន់ យាន់ដាយពណ៌សពាក់ផ្លាកលេខ កំពង់ចាម ៣A៣៤៦៥(បែកកញ្ចក់មុខ) និង
២.ឈ្មោះ វ៉ែន បៃ ភេទប្រុសអាយុ៤៨ឆ្នាំនៅភូមិបុស្សថ្លាន់ ឃុំស្វាយទាប ស្រុកចំកាលើ ខេត្តកំពង់ចាម រថយន្តម៉ាកហ្វុយ ហ្សូ ស៊ុបព័រពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ ៣A១៦៤៤(បែកកញ្ចក់មុខ)
រីឯជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងនគរបាល អធិការដ្ឋានឃាត់ខ្លួនដើម្បីកសាងសូមណុំរឿងចាត់ការបន្ត