ពោធិសាត់ គ្រាន់តែមួយថ្ងៃចុងសប្ដាហ៍សោះសមត្ថកិច្ចបាន លបឆ្មក់ពួកបង្ករអោយសង្គមវឹកវរ ដែលពូនសំងំសេប និង ចែកចាយគ្រឿងញៀន បានរហូតពីករណី នៃចំនួនពីកន្លែងផ្សេងគ្នា ក្នុងសង្កាត់តែមួយ ។ ក្នុងប្រត្តិប័ត្តការណ៍សង្កាត់រដ្ឋបាលនគរប៉ុស្ត៍ ក៍បានឃាត់ខ្លួនទាំងអស់បានចំនួន៧នាក់ ហើយរកឃើញភ័សតាងសារធាតុញៀន សំរាប់ចែកចាយ និង សេប រួមទាំងលុយមួយចំនួនថែមទៀត ។
ហែតុការណ៍នេះលោក បិុច សុផាន់ នាយប៉ុស្ត៍រដ្ឋបាលសង្កាត់ផ្ទះប្រាប់ថា គឺ កាលពីថ្ងៃទី ១៩ ខែ កក្ដដា ឆ្នាំ២០១៤ ដោយលើកទីមួយ នៅភួមិពាលញែក១ក្នុងផ្ទះសំំណាក់ យិុន សិនចាស់ មួយកន្លែង វេលាលាមោ៉ង ១១ និង ១៥នាទីព្រឹក លើកទី២នៅលើផ្ទះជនសង្ស័យ កំពុងតែសេបគ្រឿនញៀន ។ លោកបិុច សុផាន់ នាយប៉ុស្ត៍រដ្ឋបាលផ្ទះព្រៃបានឲ្យកម្ពុជាថ្មីដឹងថា កាលពីវេលាមោ៉ង ១១ និង ១៥នាទីព្រឹក្យ ទី១៩ ខែ កក្ដដា ឆ្នាំ២០១៤ នៅចំនុច ផ្ទះសំណាក់ យីុនសិុន. ក្នុងភួមិពាលញែក១ សង្កាត់ផ្ទះព្រៃក្រុងពោធិសត់ ។
កំលាំងសំងាត់លោកបានផ្ដល់ពត៍មានថា មានក្រុមយុវជនមួយក្រុមមានស្រីម្នាក់ បានមកជួលបន្ទប់ខាងដេក ដែលគួអោយសង្ស័យ សេព និង ចែកចាយគ្រឿងញៀន ។ ភ្លាមនោះលោកក៍សុំបញ្ជារពីលោក ឈន រិទ្ធ អធិកានគរបាលក្រុង ហើយបានបញ្ជារពីលោកអធិការក៍ដូចទទួលបញ្ជារពីលោកឱត្ដមសេនីយ៍ត្រី សា រុនចាន់ធី ស្មងការខេតនិងលោកព្រះរាជអាជ្ញាផង ។ លោកក៍បានចុះដល់ចំនុចទីតាំងខាងលើនោះភ្លាម ហើយឈានទៅរកកាឆែកឆេរ នៅបន្ទប់សង្ស័យចំនួនពី ដែលពួកគេជួលស្នាក់នៅ ។
ក៍ស្រាប់តែឃើញ វត្ថុតាងជនសង្ស័យចំនួន បីនាក់បានកំពុងសេពសារធាតុញៀន និង ធ្វើកាវេចខ្ចប់ចែកចាយ នូវសារធាតុញៀន និងលុយមួយចំនួនតូច រូចធ្វើកាឃាត់ខ្លួនជនទាំងបីតែម្ដង ។ លោកបន្តថា ជនទាំងបីដែលឃាត់ខ្លួននោះទី១ឈ្មោះ ធឿន ផាវី អាយុ១៨ឆ្នាំ ស្រី រស់នៅភួមិឃុំ ព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ទី២ ង៉ែត សុភ័ក្រ អាយុ១៦ឆ្នាំភេទប្រុសនៅភួមិ ចំកាចេកខាងជើង សង្កាត់ ផ្ទះព្រៃ ក្រុងពោធិសាត់ និងទី៣ឈ្មោះ រស់ វិច្ឆិកា ភេទប្រុសរស់នៅភួមិ ឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិសាត់ ។ លោក បិុច សុផាន់ នាយប៉ុស្ដ៍នគរបានរូបនោះបន្តទៀតថា ខណះពេលដែលកុំពុងបំពេញឯកសាជនសង្ស័យខាងលើនេះទៅតុលាការ ក៍ខាងលោកទទួលពត៍មានមួយករណីទៀត នៅវេលាមោ៉ង ៣ និង ២ នាទីរសៀលថ្ងៃដដែលខាងលើនោះ ។
គឺនៅក្នុង ភួមិចំកាចេកខាងជើង សង្កាត់ផ្ទះព្រៃ មានយុវជនមួយក្រុមគ្នាបួននាក់ បានកំពុងតែសេពគ្រឿងញៀននៅលើផ្ទះឈ្មោះ ហឹម សារឿន ។ លោកក៍បានរាបចំកំលាំងចុះទៅព័ត្រចាប់បានទាំងបួននាក់នោះ និង វត្ថុតាងប្រដាប់សេពសារធាតុញៀនតែម្តង ។ លោកនាយប៉ុស្ដ៍ប្រាប់ថា ជនសង្ស័យទាំង៤នោះទី១ឈ្មោះ ហឹម សារឿន ម្ចាស់ផ្ទះអាយុ២៧ឆ្នាំ ទី២ អៀង ចាន់បណ្ឌិត អាយុ២២ឆ្នាំ នៅភួមិនោះដែរ ទី៣ អ៊ុំ លៀប អាយុ២៨ឆ្នាំ នៅភួមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិសាត់ និងទី៤ឈ្មោះ អ៊ូរ រដ្ថា អាយុ២៦ឆ្នាំ រស់នៅភួមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិសាត់ ។ លោកនាយប៉ុស្ដ៍បញ្ជាក់ថា ជនសង្ស័យចាប់ឃាត់ខ្លួនបានពីលើកចំនួន៧នាក់ជាមួយវត្ថុតាងសេពនិងចែកចាយសារធាតុញៀននេះ គឹខាងលោកកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន់ទាទោសពួកគេតាមផ្លូវច្បាប់។