ភ្នំពេញ ៖ ជនសង្ស័យ១១នាក់ ពាក់ព័ន្ធនឹងករណីលួច ជួញដូរ នឹងប្រើប្រាស់នូវសាធតុញៀនដោយខុសច្បាប់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅតុលាកក្រោយពីបញ្ចប់នីតិវិធី។
បើតាមរបាយការណ៍របស់នគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យទាំង១១នាក់នេះ ជាប់ពាក់ព័ន្ធនឹងករណីលួច ៣នាក់, ករណីជួញដូរ ២នាក់, ករណីប្រើប្រាស់គ្រឿងញៀន ៦នាក់ ហើយត្រូវបញ្ជូនទៅនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕