ក្នុងអំឡុងពេល​៣-៤​ថ្ងៃ​ជាប់ៗ​គ្នា​ខ្យល់ព្យុះ​បាន​បក់បោក​បំផ្លាញ​ផ្ទះ​របស់​ជា​ពលរដ្ឋ​

0

​ ​ខេត្ត​កែប​៖ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប អស់​ប្រមាណ​ជាង​១០​ខ្នង ហើយ​គ្រោះមហន្តរាយ​នេះ​បាន​កើតឡើង​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​រយៈពេល​៣​ថ្ងៃ​បន្តបន្ទាប់​គ្នា ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​រងគ្រោះ​ដល់​អាយុ​ជិវិត​មនុស្ស​ឬ​សត្វ​ឡើយ​។​ គ្រោះមហន្តរាយ​នេះ​បាន​កើតឡើង​បន្តបន្ទាប់​គ្នា​ចាប់តាំងពី​ថ្ងៃទី​១៦​រហូតដល់​ថ្ងៃទី​១៩​ខែកក្កដា ឆ្នាំ​២០១៤​ខណៈ​ដែលមាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​បោកបក់​ដ៏​ខ្លាំងក្លា​ទាំងយប់​ទាំង​ថ្ងៃនោះ​។​images (2)

តាម​របាយការណ៍​ដែល​ទទួលបាន​ពី​ក្រុម​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​នេះ​បាន​ឲ្យ​ដឹងថា លំនៅដ្ឋាន​ដែល​កំពុង​ប្រឈម​នឹង​ខ្យល់ក​ន្ទ្រា​ក់​ភាគច្រើន​ស្ថិត​តាម​តំបន់​ក្បែរ​មាត់សមុទ្រ ដូចជា​ភូមិ​អំពែង ភូមិ​ព្រែ​កតា​នេន ក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ហើយ​តំបន់​ខាងលើ​តែងតែ​ជួប​បញ្ហា​ខ្យល់ព្យុះ ខ្យល់ក​ន្ទ្រា​ក់​ជា​ញឹកញាប់​ដែលជា​កក្តា​មួយ​បង្ក​ផល​លំបាក​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ ពិសេស​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​កង្វះ​ទីជម្រក​។​

ក្រៅពីនោះ​គ្រោះមហន្តរាយ​ផ្តើម​ពី​ធម្មជាតិ​នេះដែរ​ក៏​ជា​បញ្ហា​មួយ​បានធ្វើ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មាន​ក្តីកង្វល់​ហើយក៏​មាន​ភាព​មមាញឹក​ក្នុងការ​ផ្តល់ជំនួយ​សង្គ្រោះ​ផងដែរ​។​អាជ្ញាធរ​ដែនដី​បាន​បញ្ជាក់ថា ក្នុង​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៤ ខ្យល់ក​ន្ទ្រា​ក់បាន​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អស់​៩​ខ្នង​ស្ថិត​ក្នុងភូមិ​កោះ​សោម ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ហើយ​នៅ​ថ្ងៃទី​១៩​ខែកក្កដា ខ្យល់ព្យុះ​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​តែ​២​ខ្នង​ទៀត​ស្ថិតក្នុង​ភូមិ​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ដែល​បញ្ហា​ខ្យល់ក​ន្ទ្រា​ក់​នេះ​បាន​កើតឡើង​បន្តបន្ទាប់​គ្នា​ថែមទាំង​មាន​សន្ទុះ​ខ្លាំង​គួរ​ឲ្យ​ភ័យខ្លាច​បំផុត​។​download (4)

ជាមួយគ្នានេះដែរ អាជ្ញាធរខេត្ត គឺ​លោក​កែន ស​ត្ថា ក្រោយពី​បានទទួល​របាយការណ៍ ស្តី​គ្រោះមហន្តរាយ​នេះ លោក​ក៏បាន​ដឹកនាំ​ស​ការី​ពាំ​នាំនូវ​ជំនួយ​សង្គ្រោះ មាន​គ្រឿង​ឯប​ភោគ​និង​គ្រឿង​បរិភោគ​រួមទាំង​សម្ភារៈ​មួយចំនួន​យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​១១​គ្រួសារ​ភ្លាមៗ​ផងដែរ​។​

សូមបញ្ជាក់ថា ភូមិសាស្ត្រ​នៃ​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ កន្លងមក​តែងតែ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​នឹង​គ្រោះធម្មជាតិ ដូចជា​គ្រោះទឹកជំនន់​និង​គ្រោះមហន្តរាយ​ដោយសារ​ខ្យល់ព្យុះ ខ្យល់ក​ន្ទ្រា​ក់​ស្ទើ​គ្រប់​រដូវ​កាល ហើយ​ជា​រៀងរាល់ឆ្នាំ​អ្នករស់នៅ​ក្នុង​តំបន់​ខាងលើ​តែងតែ​ជួប​បញ្ហាលំបាក​ព្រោះតែ​កក្តា​គ្រោះមហន្តរាយ​ដោយសារ​ធម្មជាតិ​នេះ​។​ទន្ទឹមនឹង​ករណី​ប្រឈម​គេ​សង្កេតឃើញ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក៏​មានការ​មមាញឹក​ចុះជួយ​ដល់​អ្នករងគ្រោះ​គ្រប់​កាលៈទេសៈ​ផងដែរ​៕