កំពង់ធំ៖ ប្រជាពលរដ្ឋប្រមាណជិត១០០គ្រួសារ ផ្ទុះការតវ៉ាចំពោះការកាត់ដីស្វាយចន្ទីរដែលពួក គាត់អាស្រ័យផលជារៀងរាល់ឆ្នាំក្នុងរយៈពេលប្រមាណឆ្នាំ០៣ ទៅ០៦ឆ្នាំកន្លងមក, ត្រូវបាន មន្រ្តីអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងអាជ្ញាធរពាក់ព័ន្ធដាក់ចូលដាក់ក្នុងតំបន់ ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តាព្រៃឈើឡើងវិញ ស្ថិតក្នុងតំបន់អន្លង់ថ្ម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋជិត១០០គ្រួសារ សង្ហើយហៅប្រមុខថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយផ្តល់ដីដំណាំស្វាយចន្ទីរប្រមាណជិត៣០០ហិចតា ដែលត្រូវអធិការដ្ឋរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាមើលតាមតែរបាយការណ៍! ហើយកាត់ដីរបស់ពួកគាត់ដែលអាស្រ័យផលតាំងពីឆ្នាំ២០០៦ និងឆ្នាំ២០១១ លើដំណាំផ្សេងៗមាន៖ ស្រូវ ដំឡូង និងស្វាយចន្ទីរ រួមជាមួយដំណាំរួមផ្សំ ផ្សេងទៀត។ ក្រុមប្រជាពលរដ្ឋលើកឡើងស្រដៀងគ្នាថា រូបភាពបច្ចុប្បន្នដែលក្រុមមន្រ្តីអធិការដ្ឋ រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ប្រើប្រាស់យកដីប្រជាពលរដ្ឋកំពុងអាស្រ័យផលគឺ ធ្វើការកាយក្រវ៉ាត់ព្រំដោយគ្រឿងចក្រ និងបោះបង្គោល នៅតាមបណ្តាដីស្វាយចន្ទីរ ដែលអាស្រ័យ ផលអស់រយៈពេល០៣ឆ្នាំ ទៅ០៦ឆ្នាំហើយ។ ក្រុមប្រជាពលរដ្ឋបន្តថា “អ្វីដែលពួកគាត់ងឿងឆ្ងល់ ថាហេតុអ្វីក្នុងអំឡុងពេលកន្លងមកមិនដែលធ្វើការហាមឃាត់ពួកគាត់ ស្រាប់តែចុងឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០នេះ ទើមកជូនដំណឹង និងកាប់បំផ្លាញដំណាំ ដែលជា កម្លាំងញើសឈាមរបស់ ពួកគាត់ រស់នៅយ៉ាងលំបាក គ្មានទាំងផ្លូវធ្វើដំណើរ លុះប្រជាពលរដ្ឋធ្វើបានផលហើយ បែជាមកអះអាងថាជាដីព្រៃរិចរឹសសម្រាប់ដាំស្តារព្រៃឈើឡើងវិញ ឬមួយក៏ដីមួយចំនួនដែល កំពុងកាយក្រវាត់យកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឬយ៉ាងណា?” ចាប់តាំងពីដើមឆ្នាំ២០២០នេះមក, ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកំពុងរស់មានភាពភ័យក្លាច ក្រោមស្នាដៃរបស់លោក តិប ញាតា ជានាយរងអធិការដ្ឋរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដែលធ្វើការរុករានគំរាមកំហែងប្រជា ពលរដ្ឋឲ្យប្រគល់ដីដើម្បីក្រវ៉ាត់ព្រំ និងបង្កជាអំពើរហឹង្សាវាយដំលើប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែមីនា និងបង្ករឲ្យផ្ទុះអាវុធចំនួន០២គ្រាប់ក្នុងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣០នាទីរសៀល។ ប្រជាពលរដ្ឋម្នាក់ដែលជាជនរងគ្រោះរៀបរាប់ប្រាប់ថា ស្វាយចន្ទីរលើដី ចំការរបស់គាត់ដែលកំពុងអាស្រ័យផលបានដាំដុះរយៈពេល០៨ឆ្នាំមកហើយ និងអាស្រ័យផល ជារៀងរាល់រដូវអស់រយៈ ពេល០៥ឆ្នាំមកហើយដែរ។ ទើបក្នុងថ្ងៃកើតហេតុផ្ទុះអាវុធ, លោកកំពុង ដើររើសចន្ទីរជាមួយម្តាយចាស់ក្បែរផ្ទះ ស្រាប់តែលឺសម្លេងឆ្កែព្រុះនៅមុខផ្ទះ, រូបលោក ក៏ដើរមករក ក៏ជួបមនុស្សមនុស្សចំនួន០៥នាក់ ក្នុងនោះមានលោក តិប ញាតា ដែលរូបលោកស្គាល់ ច្បាស់ហើយហៅឲ្យឈប់ និងនិយាយគំរាមកំហែងថា “ដីនេះជាដីក្នុងដែនដំបន់ស្តាព្រៃឈើឡើងវិញ” និងបង្ខំឲ្យផ្តិតមេដៃលើក្រដាសសមួយសន្លឹក តែរូបលោកមិនព្រម! បន្ទាប់មកក៏គំរាមវាយខ្នោះ និងចាប់ដាក់គុក, លឺដូច្នេះរូប លោកភ័យខ្លាច ក៏រត់ចេញ! ស្រាប់តែស្រែកគំរាមឲ្យឈប់ និងដកកំភ្លើងបាញ់ចំនួនពីរគ្រាប់ទៀតផង។ ប្រជាពលរដ្ឋក្នុងភូមិសូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយកូនចៅដោះស្រាយ ឲ្យទទួលបានដីអាស្រ័យផលវិញផង និងសូមលំអោនកាយជូនពរសពីឆម្ងាយជូនពរលោកទាំងពីរ មានសុខភាពល្អ ដើម្បីបន្តជាម្លប់ដឹកនាំប្រទេសជាតិ និងប្រជាពលរដ្ឋ ក្រោមដំបូលសន្តិភាព។ ជាមួយគ្នានេះលោក ស៊ន ពិសិដ្ឋ មេភូមិអូគរគី ប្រាប់ដែរថា ប្រជាពលរដ្ឋរបស់លោក មួយចំនួនរស់នៅតាំងពីឆ្នាំ២០០៦មកម្លេះ រហូតមកដល់ព្វថ្ងៃមានប្រជាពលរដ្ឋរស់នៅអចិន្រ្តៃ
សរុបប្រមាណ២៥៦គ្រួសារ និងត្រូវបានរៀបចំឲ្យមានការិយាលួយបោះឆ្នោតចំនួន២លើក មកហើយ។ ទន្ទឹមនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាស និងសម្រេចបង្កើតភូមិនៃខេត្តកំពង់ធំ តាមប្រកាសលេខ ៥៣០ ប្រ.ក ចុះថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៦។ លោកមេភូមិបន្តថា ក្នុងមួយរយៈពេលចុងនេះ ជាពិសេសនៅខែមេសា ឆ្នាំ២០២០, រូបលោកបានធ្វើរបាយការណ៍ជូនប៉ុស្តិ៍នគរបាលបឹងល្វា ស្តីការផ្ទុះអាវុធដែលប្រជាពលរដ្ឋរបស់ លោករងគ្រោះផងដែរ។
ឆ្លើយតបជាមួយគ្នានេះដែរ លោក តឹប ញាតា នាយរងអធិការដ្ឋានខាងជើងបឹងទន្លេសាប បានប្រាប់ដែរថា ដីរបស់ប្រជាពលរដ្ឋដែលតវ៉ា គឺស្ថិតនៅក្នុងដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឡើង វិញ ហើយការផ្ទុះអាវុធ នៅរសៀលថ្ងៃទី១៨ខែ មេសាឆ្នាំ២០២០ គឺមន្ត្រីរបស់លោកបានប្រើប្រាស់ សិទ្ធិការពារខ្លួននៅពេលចុះប្រតិបត្តិការទប់ស្កាត់ប្រជាពលរដ្ឋក្នុងដីតំបន់ស្តារឡើងវិញតែប៉ុណ្ណោះ។