បងធំជើងខ្លាំង ០២ នាក់ប្រចាំភូមិកោះតា ម៉ូវឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានជាប់ទ្រុងហើយ

0

កំពង់ឆ្នាំង បងធំជើងខ្លាំង ០២ នាក់ ទី១.ឈ្មោះ ឆាយ ធាង ភេទប្រុសតួនាទី ជាគណៈកម្មការសមាគមន៍ឃុំកំពង់ព្រះគគី និងឈ្មោះ ឈួន រ៉ា ភេទប្រុស តួនាទីជាអនុប្រធានគណៈ កម្មការសមាគមន៍ឃុំកំពង់ព្រះគគី ត្រូវបានតុលាការសម្រេចឃុំខ្លួនខណៈដែលបក្សពួកផ្សេងទៀតកំពុង រត់គេចខ្លួន ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ៖ “ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងកំហែងយក”) បង្កឡើងដោយមនុស្សមួយក្រុមទៀតជាបក្សពួករស់នៅក្នុង ឃុំកំពង់ព្រះគគីរស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង បានវាយបង្ខាំងទៅលើប្រជាពលរដ្ឋជាជនរងគ្រោះឈ្មោះ ឈន សុវណ្ណ និងឈ្មោះ ឆូត ឆេន និងបានជំរិតទារប្រាក់ ១លាន រៀល ជាថ្នូរនឹងការដោះលែង។ ជនមួយក្រុមនេះមិនមែនទើបតែមានបទល្មើសមួយនេះទេ កន្លងទៅធ្លាប់បានរំលោភយកដីរបស់ពលរដ្ឋដែលមាន (ប័ណ្ណសំគាល់សិទ្ធិ) យកធ្វើការចែកចាយឲ្យបក្ខពួករបស់ខ្លួន ដោយសេរីធ្វើឲ្យបាត់បង់ផលប្រយោជន៍ ម្ចាស់ដីយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែប៉ុណ្ណោះកន្លងទៅក្រុមនេះក៏ធ្លាប់បានដើរតួយ៉ាងសំខាន់ជំនួសអាជ្ញាធរ និងជំនាញ និងតែងតែ ធ្វើព្យុះធ្វើភ្លៀងមិនឈប់ ធ្វើឲ្យអាជ្ញាធរមូលដ្ឋានមួយចំនួនធំឈឺក្បាលមិនចេះចប់ ក៍ព្រោះដោយសារមានមន្ត្រីគ្រាប់ល្ពៅ នៅសាលាស្រុកបរិបូណ៌ម្នាក់នៅពីក្រោយខ្នងក្នុងការជួយជ្រោម ជ្រែង។ កន្លងទៅមិនដែលមានអាជ្ញាធរសមត្ថកិច្ច ឬតុលាការណាហ៊ានក្អកនឹងពួកគេឡើយ។ ទើបតែ ពេលនេះត្រូវអស់លក្ខណ៍ក្រោមស្នាដៃលោក អ៊ិត សុធា ព្រះរាជអាជ្ញា និងជាអ្នកស្រឡាញ់យុត្តិធម៌ តែងតែជួយប្រជាពលរដ្ឋរងគ្រោះជាច្រើនករណី។ -មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុង ស្រុកបរិបូណ៌ ពិសេសប្រជាពលរដ្ឋក្នុងឃុំកំពង់ព្រះគគីរមានការត្រេកអរជាពន់ពេកបន្ទាប់ពីទទួល ដំណឹងថាលោក អ៊ិត សុធា ព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ និងលោក សុខ ឧត្តម ចៅក្រមសាលា ដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជនទាំងនោះ។ -មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋសូម សំណូមពរបន្ថែម ស្នើរសុំដល់លោកព្រះរាជអាជ្ញា អ៊ិត សុធា និងលោកចៅក្រម មេត្តាចាត់វិធានការផ្លូវ ច្បាប់បន្ថែមទៀតចំពោះបក្សពួកផ្សេងទៀតឈ្មោះ លេន ម៉ៅ ជាមន្ត្រីជលផលជាប់កិច្ចសន្យាដែលកំពុង រត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់និងដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋដោយសុខសាន្ត។