ខេត្តឧត្តរមានជ័យ៖ ប្រារព្វធ្វើទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ សកម្មភាពអ្នកចូលរួមការងារទីក្រុងស្អាត ត្រូវបានធ្វើឡើងជាលើកទីពីរនៅក្នុងទឹកដីទីរួមខេត្តឧត្តរមានជ័យប្រយោជន៍លើកកំពស់បរិស្ថាន ទីក្រុងបៃតងជាប្រភពនាំមកនូវសុខភាពល្អ។ ឯកឩត្ដម លៀម សុដា អភិបាលរងនៃគណះអភិបាលខេត្ត ខេត្តឧត្តរមានជ័យបានលើកឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភះឆ្នាំ២០១៤នេះថា៖ ចលនាទិវាជាតិទីក្រុងស្អាតបានឆ្លុះបញ្ចាំងពីរសារះសំខាន់ និងតួនាទីដ៍មានតម្លៃ របស់កម្លាំងយុវជនកម្ពុជា ព្រមទាំងបានផ្ដល់ឱកាសអោយយុវជនយើងចូលរួមអោយកាន់តែសកម្មខ្លាំងថែមទៀត ក្នុងការងារជួយដល់សង្គម ពិសេសជួយដល់បុព្វហេតុទីក្រុងស្អាត រួមទាំងចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ។
ឯកឩត្ដមអភិបាលរងខេត្ត បានមានប្រសាសន៏បន្ថែមទៀតផងដែលថា ខេត្តឧត្តរមានជ័យយើងជាខេត្តមួយ ដែលទើបកំពុងមានការអភិវឌ្ឍន៍ជាបណ្ដើរៗ ជាពិសេសបញ្ហាសំរាម ថង់ប្លាស្ទិច និងទឹកកក្វក់ អាចក្លាយជាការគំរាមគំហែងមួយដល់ការអភិវឌ្ឍន៍ទីក្រុង ហើយទិវានេះថែមទាំងបានលើកទឹកចិត្តអោយយើងទាំងអស់គ្នា គ្រប់ភាគីពាក់ពន្ធ័ ផ្នែកសាធារណះ ផ្នែកឯកជន ប្រជាពលរដ្ឋ ភ្ញៀវជាតិអន្ដរជាតិ អាច
ចូលរួមដល់កិច្ចការពារបរិស្ថាន និងសង្គម សក្ក័សមជាស្ថាបន័គំរូ ក្នុងការលើកសោភណ័ភាពខេត្ត ក៍ដូចជាទីក្រុងទូទាំងប្រទេស ស្របពេលដែលកម្ពុជាកំពុងទទួលបានកំណើនលើវិស័យទេសចរណ៍គួរជាទីមោទនះ។ ឯកឩត្ដម លៀម សុដា បានបញ្ជាក់ចុងក្រោយអោយដឹងផងដែរថា ជាការពិតការប្រែក្លាយតាមបណ្ដារទីក្រុងក្នុងព្រះរាជាណាចក្រមក្ពុជា អោយក្លាយទៅជាទីក្រុងស្អាត និងជាទីក្រុងបៃតង ពិតជា
មានការលំបាកដោយប្រើប្រាស់ពេលវេលាយូរអង្វែង ហើយទាមទារការអនុវត្តន៍ និងចូលរួមជាប់ជាប្រចាំពីគ្រប់ភាគីអ្នកពាក់ពន្ធ័ទាំងអស់ជាពិសេសការផ្ដួចផ្ដើមគំនិតនិងសមត្ថភាពដឹកនាំរួមមានគណអភិបាលក្រុងស្រុកក្រៅពីនោះក៍ត្រូវកាចាំបាច់នូវការគាំទ្រយ៉ាងសកម្មពីប្រជាពលរដ្ឋផងដែរ។