រឿងធំហើយ លោកយឿន សុផល​មេឃុំសែប ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់​ឆ្នាំង​ចេញ​ដីកា​កោះហៅ​រឿងក្លែង បន្លំ​លិខិតលួចលក់ដីរាស្រ្ត

0

ខេត្ត​កំពង់​ឆ្នាំង រឿងធំហើយ​ លោក​មេឃុំ​សែប​ បានបង្កររឿងក្តៅក្រហាយ​មានរឿង​អាស្រូវ​មិនចេះចប់ ជាមួយ​ប្រជាពលរដ្ឋ ប្រៀប​បាន​នឹង​កំពុង​ តែក្លាយជា បុគ្គលហែកសន្លឹកឆ្នោត!

លោកយឿន សុផល​ អាយុ​៥​៣​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាល​ថ្នល់.ឃុំសែប ស្រុក​ទឹកផុស​ ខេត្ត​កំពង់​ឆ្នាំង.មានតួនាទី​ជា​ មេឃុំ.សែម ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេ​ត្តកំពង់ឆ្នាំង​ ចេញ​ដីកា​កោះហៅ​ឲ្យចូលខ្លួន បំភ្លឺ​តាម​សំណុំរឿង​ដីកា​លេខ​ ២៥៨ ចុះថ្ងៃទី ១៨ ខែមេសា​ឆ្នាំ​២០២០​ ចេញ​ដោយ​លោក​ អ៉ិត សុធា​ ព្រះ​រាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេ​ត្ត​កំពង់​ឆ្នាំង.ឱ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ នៅ​តុលាការ​ថ្ងៃទី​២​០ ខែឧសភា​ឆ្នាំ​២០២០!

យោង​តាម សេចក្តី​រៀបរាប់​ ក្នុង​ដីកា​ លោក​ ​យឿន សុផល មេឃុំ​សែប​ ពាក់ព័ន្ធ​និង​ ក្លែងបន្លំ​ឯកសារ​ដីធ្លី.រំលោភ​សិទ្ធិ​កាន់​កាប់​អចលនវត្ថុ​ អ្នក​ដ៏​ទៃ​ដោយ​ចេតនា.និង​លួចលក់ អចលនវត្ថុ​អ្នក​ដ៏​ទៃ.ស្ថិត​នៅ​ខេត្ត​កំពង់​ឆ្នាំង.ក្នុង​អំឡុង​ថ្ងៃ​ទី​៥​ខែ​ តុលា​ឆ្នាំ​២០១៥! និងត្រូវឲ្យលោក​មេឃុំ​ចូលមកកាន់តុលាការ ឲ្យបានទាន់ពេលវេលា!

យោង​តាម​ប្រភព សេចក្តី​អំពាវនាវ.ពីប្រជាពលរដ្ឋ ដែល​រងគ្រោះ​ បាន​សំណូមពរ​ឲ្យ​ ឯកឧត្តម​ អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ និងស្ថាប័ន អយ្យការ​ សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង.មេត្តា​ជួយរកភាពយុត្តិធម៌ ជូនប្រជា ពលរដ្ឋ​ ដើម្បី​ចៀស​វាង​បាត់​បង់.ប្រជាប្រិយ​ភាព​ដោយសារ លោកមេឃុំរូបនេះ​  ដោយ.នាគរាជ​

.