ស្ទឹងត្រែង៖ស្ត្រីចែកចាយគ្រឿងញៀនម្នាក់ជាប់គុក២ឆ្នាំចេញមិនទាន់បានប៉ុន្មានផង កូនប្រុសស្រី២នាក់ពាក់ព័ន្ធនិងករណីគ្រឿងញៀន ក៏ត្រូវបានសមត្ថកិច្ចចាប់ដាក់គុក។រីឯម្តាយមិនរាងចាលចេញពីគុកហើយនៅតែរកស៊ីទៀត នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៤នេះ ត្រូវបានកម្លាំនគរបានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចាប់ឃាត់ខ្លួនបញ្ជូនទៅគុកវិញ។
លោកនូ ហួរនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាស្ត្រីសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះបូរ ចាន់ណា ភេទស្រី អាយុ៥១ឆ្នាំមានទីលំនៅផ្ទះជួល ក្នុងភូមិព្រែក សង្កាត់ក្រុង ខេត្តស្ទឹងត្រែង។ លោកនាយការិយាល័យបានបន្តថាស្ត្រីសង្ស័យខាងលើ កន្លងមកក៏ធ្លាប់បានជាប់គុក២ឆ្នាំរួចមកហើយ ក្រោយពីគេចេញគុកបានប៉ុន្មានខែ កូនប្រុសស្រី២នាក់ពាក់ព័ន្ធនិងគ្រឿងញៀន ក៏ត្រូវបានជាប់គុកដែរ។
ចំណែកស្ត្រីសង្ស័យជាម្តាយរបស់គេ ក៏នៅតែមិនរាងចាលដែរ ចេញពីគុកនៅតែប្រព្រឹត្តបទល្មើសពេលនេះ កូនម៉ែទាំង៣នាក់ត្រូវបានជាប់គុកទាំងអស់។ លោកបន្តថានៅក្នុងការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន១៩កញ្ចប់តូចស្មើនិង២.២ក្រាមនិងប្រភេទគ្រាប់ចំនួន០៥គ្រាប់។នៅរសៀលថ្ងៃ២១នេះស្ត្រីសង្ស័យរួមនិងរត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញរៀប ចំសំនុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីនាំខ្លួនទៅកាន់ពន្ធនាគារវិញ៕