ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ប្រគេនទ័យទានព្រះសង្ឃវត្តក្រាំងដីមាស និងចុះចែកអំណោយជនពិការនិងពលរដ្ឋខ្វះខាតចាស់ជារាជនពិការរស់នៅក្នុងបឹងទន្លេសាប

ខេត្តកំពង់ឆ្នាំង៖  លោក អ៊ិត សុធាព្រះរាជអាជ្ញា អយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង រួមទាំងសហការី  បានអញ្ជើញ នាំយកទ័យទាន ប្រគនដល់ព្រះសង្ឃ ដែលគង់នៅវត្តក្រាំងដីមាស ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឆ្លៀតឳកាសក្នុងថ្ងៃឈប់សម្រាក វិសាខបូជា រួមទាំងបាននាំអំណោយមួយចំនួន ចែកទានដល់ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាព​ ខ្វះ​ខាត​ ចាស់ជរា​ រស់នៅក្នុងបឹងទន្លេសាប។

លោកអ៊ិត សុធា បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញ ពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តធម៌ ដែលទើបតែកាន់តំណែងថ្មីនេះ បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃស្ថាប័នអយ្យការ អមសាលាដំបូងទូទាំងប្រទេស ជាពិសេសខេត្តកំពង់ឆ្នាំង ត្រូវយល់ពីសុខទុក្ខ និងយកចិត្ត ទុកដាក់បំផុតចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងផ្សាភ្ជាប់និងទំនាមទំលាប់ប្រពៃណីសាសនា ឲ្យទទួលបានល្អប្រសើរ ។

ជាក់ស្តែង លោកអ៊ិត សុធា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បាននាំយកអង្ករស្កសរ ទឹកសុទ្ធរួមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តក្រាំងដីមាស នៅព្រឹកថ្ងៃទី៦ខែឧសភា ឆ្នាំ ២០២០នៅថ្ងៃដដែល លោកអ៊ិត សុធា និងសហការី បានបន្តចុះចែកអំណោយ ជូនដល់ជនពិការ និងប្រជា ពលរដ្ឋ​ ចាស់​ជរា.ចំនួន១៥ គ្រួសារ ដែលរស់នៅក្នុងភូមិតាដោក ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមាន,មី,ទឹកសុទ្ធ ,និងថវិការមួយចំនួនទៀតផង ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោកអ៊ិត សុធា ព្រះរាជអាជ្ញា បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបឹងទន្លេសាប ត្រូវប្រកាន់ភ្ជាប់នូវ រក្សាបរិស្ថាន អនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីសុខភាពក្រុមគ្រួសារ ជាពិសេស ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល  លាងដៃនិងសាប៊ូ ឬអាកុល ដើម្បីចូលរួមការពារ ការឆ្លងរីករាលដាលមេរោគកូវិដ១៩ ខណៈពេលដែលពិភពលោកកំពុងតែប្រឈមនិង មេរោគដ៏កាចសាហាវនេះ ។

ដោយ ប៊ុន រដ្ឋា