បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ស្រុក​កំពង់លែង​រាប់ពាន់​កន្លែង​លោក​លី​ ឡា​ នាយខ​ណ្ទរដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ អសមត្ថភាព​បង្រ្កាប

0

ខេត្ត​កំពង់​ឆ្នាំង​ បទល្មើស​សម្រាស់​ក្នុង​រដូវទឹកសម្រក ក្នុង​ស្រុក​កំពង់​លែង​ ខេត្ត​កំពង់​ឆ្នាំង​ តាមដងទន្លេ ក្នុង​ឃុំប្រឡាយមាស​ រាប់រយ​កន្លែង​ ពុំត្រូវបានបង្រ្កាបនោះឡើយ ជាហេតុធ្វើឲ្យមានការសង្ស័យថា សមត្ថកិច្ច​ជលផល​ និងសមត្ថកិច្ចពាក់ព័ន្ឋ បានសើមមាត់សើមករ ហើយមើលទៅ ទើបបាន​ជា​ បណ្តែតបណ្តោយឲ្យមាន ការដាក់បទល្មើសពេញផ្ទៃទន្លេសាប!

ប្រភព​ព័ត៌មាន​ពី​ អ្នកនេសាទ​ បានបង្ហើបឲ្យដឹងថា សម្រាស់រាប់រយកន្លែងនេះ ត្រូវ​បាន​គេរត់ការ មកសមត្ថកិច្ចជំនាញជលផល​ និងសមត្ថកិច្ចពាក់ព័ន្ឋ​ អស់ហើយ​ដោយ​មិនបានចន្លោះប្រហោងអ្នកណាមួយឡើយ ទើបពួកគាត់ហ៊ានដាក់បទល្មើសខុសច្បាប់ទាំងនេះ និងបានចំណាយលុយរាប់លានរៀល ក្នុង​មួយ​វង់​ៗ!
ទិដ្ឋភាព​ បទល្មើស​នេសាទ​ខុសច្បាប់​ ទាំងនេះ​ត្រូវ​បាន​ អង្គភាព​សារព័ត៌មាន​ ថតបាននៅ ថ្ងៃ​ទី​ ៦ ខែឧសភា​ឆ្នាំ​២០២០.នៅ​តាម​ដងទន្លេ​ សាប​ ស្ថិត​នៅ​ក្នុង​ភូមិ​ អន្លង់​ក្រចុះ ឃុំប្រឡាយមាស​ ស្រុក​កំពង​លែង ខេត្ត​កំពង់ឆ្នាំង​ នៅ​តាមដងទន្លេ​សាប​ ត្រូវ​បាន​ប្រទះ​ឃើញ​សុទ្ធតែ​សម្រាស់​ ដែលជាបទល្មើសខុសច្បាប់ រាប់រយ​កន្លែង​ក្នក្នុង​នោះ​ ត្រូវ​បាន​ប្រភព​ព័ត៌មាន.ទម្លាយ​ថា.ឈ្មួញបានបង់លុយឲ្យលោក ហាក់​ ជាមន្ត្រីជលផល​អស់ហើយ​ ទាក់ទិន​នឹង​បញ្ហា.បទល្មើស​នេសាទ​ខុសច្បាប់​ ដែល​ត្រូវ​បាន​ហាម​ឃាត់​ ពីរាជរដ្ឋាភិបាល​ ប្រជា​ពលរដ្ឋ​ និងមហាជន ទូទៅ​ សម្តែងនូវការព្រួយបារម្ភណ៍ ខ្លាចក្រែង​វិនាសហិនហោច នូវធនធានមឆ្ចាជាតិ បើសិនជា​ លោក​ លី.ឡា​ នាយខណ្ទរដ្ឋបាលជលផល​ កំពង់ឆ្នាំង រួមទាំងមន្រ្តីគ្រាប់ល្ពៅ មួយចំនួន​ នៅតែបណ្តែតបណ្តោយ ឡាក់ឡើយនិងតួនាទីការងារ ចូលរួម​ផ្សំគំនិត​ជាមួយ​ក្រុម​ប្រព្រឹត្ត​បទល្មើសទៀត នេសាទទៀត!


ក្នុង​នោះ​ក៏មានការសំណូមពរ ពីមហាជនទូទៅ សំណូមពរ​ដល់​ ឯកឧត្តម​ វែង.សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ និងឯកឧត្តម ឈួ.ចាន់ឌឿន អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ និងជាប្រធានគណ:បញ្ជាការ​ឯកភាព​ខេត្ត​ មេត្តា​ជួយ​ពិនិត្យមើល​មន្រ្តី​ ជលផល​ ឈ្មោះ. ហាក់​ និងលោក លី.ឡា​ ផង​ ដើម្បី​ជាការជួយការពារសម្បត្តិធនធានមច្ចាជាតិ!

ដោយ​ នាគ​ រាជ