គ្រោះថ្នាក់ចរាចរណ៍ រថយន្ដ បើកបរជៀសគោយន្ដកន្ត្រៃយ៍ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់០១នាក់ និងរបួសធ្ងន់-ស្រាល០២នាក់-

(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៤ និង១៨នាទី(ទៀបភ្លឺ) នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ ២២-២៣ ភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដ បើកបរជៀសគោយន្ដកន្ត្រៃយ៍ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង) បណ្ដាលឲ្យស្លាប់០១នាក់ (ប្រុស) របួសធ្ងន់០១នាក់(ប្រុស) របួសស្រាល០១នាក់(ប្រុស) ខូចខាតរថយន្ត០១គ្រឿង ៖

រថយន្ដម៉ាកសាំងយ៉ុង ពណ៌បៃតង ផ្លាកលេខភ្នំពេញ2M.1751 ផ្ទុកឈើប្រភេទលេខ២ បើកបរដោយឈ្មោះ ឌុក ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំត្រពាំង៣ ស្រុកឈូក ខេត្តកំពត មុខរបរបើកបររថយន្ដ(ស្លាប់នៅកន្លែងកើិតហេតុ)។ អ្នករួមដំណើរចំនួន០២នាក់ :
១/- ឈ្មោះ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ /ឃុំជាមួយអ្នកបើកបររថយន្ត (របួសធ្ងន់)។
២/-ឈ្មោះ សឿន.ណាង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ /ឃុំ ជាមួយអ្នកបើកបររថយន្ត (របួសស្រាល)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូល វត្ថុតាងរថយន្ដយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកប្រាសាទបល្ល័ង្គ ចំណែកឈើប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើប្រសាទបល្ល័ង្គ .អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ រីឯសពបានប្រគល់ជូនក្រុមគ្រួសារ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថា មូលហេតុបឋមបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរមានល្បឿនលឿនខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ជៀសគោយន្ដកន្ត្រៃយ៍ដែលកំពុងចរាចរណ៍ស្របទិសគ្នា ហើយរេចង្កូតទៅខាងស្តាំដៃធ្លាក់ផ្លូវ បណ្ដាលឲ្យរថយន្ដក្រឡាប់៕