ជុំគ្នាផឹកស្រាថ្នាំ មានអារម្មណ៍…យកដំបងដើរតម្រង់ទៅចាប់បង្ខំម្តាយមីងបង្កើតរំលោភ រួចសំពងបំបែកក្បាលដល់ស្លាប់ បំបិទភស្តុតាង

ខេត្តកោះកុង៖ក្រោយហេតុការណ៍នេះ សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិជីខ លើ រាយការណ៍មកអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាព(រំលោភ សម្លាប់)កាលពីម៉ោង៦ល្ងាចថ្ងៃទី៦ ឧសភាឆ្នាំ២០២០។

លោកវីរ:សេនីយ៍ទោ ហួន នុន អធិការស្រុកស្រែអំបិល ដោយក្តាប់បានសភាពការណ៍ច្បាស់ ជុំវិញឃាតកម្មមួយនេះ ក្រោយពីបានសួរនាំព័ត៌មាន ពីគ្រួសារសពរងគ្រោះឈ្មោះ លោក ទិត្យ អិក (ប្តីសពរងគ្រោះ) ភ្លាម សម្រេចដាក់ការសង្ស័យលើបុគ្គល ម៉ន ម៉ុន ដែលអ្នកបានប្រទះឃើញសាកសពស្ត្រីរងគ្រោះ ក្រោមហេតុផលមួយដែលលោកអះអាងថា សពរងគ្រោះស្ថិតក្នុងព្រៃចម្ងាយជាង២០០ម៉ែត្រពីលំនៅដ្ឋាន ហេតុអ្វីបានជាមានតែបុគ្គលនេះម្នាក់គត់ដែលប្រទះឃើញ?។

ដើម្បីចង់បាននូវភស្តុតាងពិតដើម្បីដាក់បន្ទុក លោកវីរ:សេនីយ៍ទោ ហួន នុន អធិការស្រុកស្រែអំបិល ចាត់កម្លាំងសមត្ថកិច្ចរបសើខ្លួនចុះឃ្លាំមើល និងព័ទ្ធផ្ទះជនសង្ស័យពីចម្ងាយ និងឃ្លាំមើលសកម្មភាព ការពារមានការគេចខ្លួន។តាំងពីម៉ោង១២.០០នាទីរហូត ម៉ោង១.០០នាទីយប់ឈានចូលថ្ងៃទី៧ ឧសភា ឆ្នាំ២០២០ទើប ធ្វើការចាប់ខ្លួន អមដោយវត្ថុតាង មានដំបងនិងសំលៀកបំពាក់សពស្ត្រីរងគ្រោះ។

ជនសង្ស័យឈ្មោះ ម៉ន ម៉ុន អាយុ២៦ឆ្នាំ អតីត:ជនល្មើសលួចគោ ក្របី ប្រចាំភូមិនេះ ដែលចេញពីពន្ធនាគារ កាលពីខែមិថុនា ឆ្នាំ២០១៩ បច្ចុប្បន្នបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសម្លាប់ម្តាយមីងបង្ល៊កើតខ្លួនឯងពិតប្រាកដមែន ។ជុំរឿងរ៉ាវមួយនេះលោកអធិការស្រុកស្រែអំបិល កំពុងស្រាវជ្រាវ រកប្រភពផ្សេងៗទៀតពាក់ព័ន្ធនិងជនសង្ស័យឈ្មោះ ម៉ន ម៉ុន ដើម្បីបញ្ជូនខ្លួនទៅស្នងការដ្ឋានខេត្តកោះកុង ចាត់ការតាមផ្លូវច្បាប់របស់កម្ពុជា។ដោយឡែកសពស្ត្រីរងគ្រោះឈ្មោះ អីុ ហួយ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិតានី ឃុំជីខ ស្រុកស្រែអំបិល សមត្ថកិច្ចនគរបាលបានប្រគល់ក្រុមគ្រួសារសព ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕