កំពង់ឆ្នាំង: ព្រះរាជអាជ្ញាសាលាតំបូងខេត្តកំពង់ឆ្នាំង បានចេញលិខិត ឲ្យប្រធាន
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបញ្ជាក់នូវចំណុចនិយាមការលើដីដែលមានការសង្ស័យថា មានការឈូសឆាយដីព្រៃលិចទឹកខុសច្បាប់ នៅចំណុចតំបន់កំពុងតែអួ ខាងកើតជ្រុងត្រែង និង
ដីកប់ចេស ដែលស្ថិតនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង តើជាដីតំបន់ប៉ុន្មាន ដីព្រៃរបស់រដ្ឋ ឬដីសហគមន៍ឬជាដីកម្មសិទ្ធិឬប្រភេទដីផ្សេងៗ។
សូមបញ្ជាក់ផងដែរថាកាលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ក្រោមការដឹកនាំផ្ទាល់ពីព្រះរាជអាជ្ញារង ខេត្តកំពង់ឆ្នាំ លោក ឡុងស៊ីថា បានសហការជាមួយកម្លាំងអាវុធហត្ថ កងកម្លាំងសឹករង និងកងកម្លាំងនគរបាល នៅស្រុកជលគីរីកាលពីវេលាម៉ោង ៣ និង ២០ នាទីបានបញ្ជាអោយធ្វើការឃាត់ជនសង្ស័យចំនួន ៣នាក់ និងត្រាក់ទ័រ២គ្រឿង ដែលកំពុងធ្វើការឈូសឆាយដីព្រៃដោយខុសនិងច្បាប់របស់រដ្ឋ ។នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះគឺមានកងកម្លាំងចម្រុះ បានធ្វើការឃាត់ខ្លួន និងសាកសួរ ក៏បានបញ្ជូនបន្តទៅជំនាញសង្កាត់រដ្ឋបាលជលផលជលគីរី ដែលជាអ្នកទទួលនិងចាត់ការបន្ត ។តែក្រោយមកមានព័ត៌មានក្រៅផ្លូវការលិចឮថា មានការដោះលែង ជនសង្ស័យខាងលើទាំងអស់ ដោយមានការអះអាងថាដីខាងលើនេះមិនមានជាប់ពាក់ព័ន្ធនឹងដីព្រៃរបស់រដ្ឋឡើយវាជាដីជញ្ជ្រាំង ។អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានសុំឲ្យខណ្ឌរដ្ឋបាលជលផលធ្វើជារបាយការណ៍ បញ្ជាក់អោយបានច្បាស់លាស់ នៅចំណុនិយាមការ ដីព្រៃខាងលើថា តើដីទាំងអស់នេះជាដីព្រៃរបស់រដ្ឋ ឬជាកម្មសិទ្ធិស្របច្បាប់របស់បុគ្គលណាម្នាក់ និងបញ្ជូនមកអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងវិញ ឲ្យបានរហ័ស ដើម្បីធានាដល់ការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងអនុវត្តច្បាប់អោយបានម៉ឹងម៉ាត់បំផុត ៕