កំពង់ឆ្នាំង៖ មនុស្ស២នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ២គ្រឿងបុកគ្នាពេញទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៥ ។ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៥និង១៥នាទីនៅព្រឹកថ្ងៃទី09 ខែ ឧសភា ឆ្នាំ 2020 នៅ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 54 និង 55 ដែលស្ថិតនៅក្នុងភូមិ ច្រករមៀត ឃំុឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។អធិការនគបាលស្រុកកំពង់ត្រឡាចលោកវរះសេនីយ៍ឯក នន ស៊ីណាត បានអោយដឹងតាមរយះទូរសព្ទថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៍ ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A 07 07 អ្នកបើកបរឈ្មោះ អ៊ូ តង់ ភេទ ប្រុស អាយុ 30 ឆ្នាំរស់នៅភូមិអូរលាជ ឃំុបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរក្នុងទិសដៅពីខាងត្បូងឆ្ពោះទៅទិសខាងជើង នៅពេលដែលមកដល់ចំណុចខាងលើក៏បានបែក កង់មុខខាងឆ្វេងនិងបានរេចង្កូតមកខាងឆ្វេងទៅបុកនិងរថយន្តម៉ាកisuzu ពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 3A 2643 អ្នកបើកបរដោយឈ្មោះ សាំង សិលា ភេទ ប្រុស អាយុ 33 ឆ្នាំ រស់នៅភូមិ1 សង្កាត់4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែល បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរក្នុងច្រាស់ទិសគ្នា ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្ថកិច្ចបានដាក់ការសន្និដ្ឋានថាបណ្ដាលមកពីកត្តារថយន្តនេះ(បែកកង់មុខខាងឆ្វេង)ហើយបណ្ដាលឲ្យជនរងគ្រោះ ចំនួន 2 នាក់
រងរបួសធ្ងន់ស្រាលនិងរថយន្ត 2 គ្រឿងខូចខាតយ៉ាងធ្ងន់ធ្ងរ។បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងជំនាញ
នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធីនៅពេលក្រោយ ៕ សុខ គឹមសៀន