កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីរាជការ នៃមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ នៃមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងបានចូលបច្ច័យ ចំនួន០៥លានរៀល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមឲ្យបានទៅសោយសុខក្នុងឋានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
គួររំលឹកផងដែរថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព នៅវេលាម៉ោង ២៖១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ សពត្រូវដម្កល់ទុកធ្វើបុណ្យ២យប់-៣ថ្ងៃនៅរាជធានីភ្នំពេញ និងត្រូវបានដង្ហែ យកមកបញ្ចុះនៅវេលាម៉ោង ៣៖៣៣នាទីរសៀលថ្ងៃទី៦ ឧសភានេះ នៅឯស្រុកកំណើត ស្ថិតនៅក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕