(កំពង់ធំ)៖ យុវជនម្នាក់តូចចិត្តខ្លួនមានជម្ងឺរ៉ាំរ៉ៃប្រចាំកាយសសៃប្រសាទព្យាបាលមិនជា សម្រេចចិត្តធ្វើអត្តឃាត ចងកនិងក្រមារនិងខ្សែនីឡុង (ខ្សែរគោ)ចងទៅនិងឃ្នាបផ្ទះបណ្តាលឱ្យស្លាប់។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃសៅរ៍ ០៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នៅភូមិពាមគ្រែង ឃំុក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។សពឈ្មោះ ណាត វណ្ណា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិពាមគ្រែង ឃំុក្តីដូង ស្រុកកំពង់ស្វាយ ខេត្កំពង់ធំ (ជាមនុស្សសសៃប្រសាទ)។តាមការបំភ្លឺពីឈ្មោះ វត ណាត ជនជាតិខ្មែរ ត្រូវជា ឪពុកបង្កើតសពបានបំភ្លឺថា ពីវេលាម៉ោង ១៦ និង ០០នាទីថ្ងែទី០៩ ខែឧសភា ឆ្នាំ២០២០ គាត់ជាមួយប្រពន្ធនាំគ្នាទៅស្រែ ដោយទុកកូននៅលើផ្ទះម្នាក់ឯង ចំណែកបងស្រីបង្កើតរបស់សពនៅលក់ដូរនៅតូបខាងមុខផ្ទះ មិនបានមើលប្អូនទេ លុះដល់ម៉ោងប្រហែល១៨ និង ០០នាទី ថ្ងៃខែដដែលពួកគាត់ត្រឡប់មកពីស្រែវិញបាត់កូន (សព)ក៏ស្រែក ហៅ មិនលឺឆ្លើយ សួរទៅកូនបងក៏មិនដឹងគាត់ក៏ដើរឡើងទៅលើផ្ទះក៏បានប្រទះឃើញកូន(សព) ចងកនិងក្រមារនិងខ្សែនីឡុង (ខ្សែរគោ)ចងទៅនិងឃ្នាបផ្ទះស្លាប់បាត់ទៅហើយ មិនដឹងពីពេលណាទេ។
ទទួលបានដំណឹងភ្លាមកម្លាំងប៉ុស្តិ៍ រដ្ឋអំណាច និងពេទ្យ បានធ្វើការពិនិត្យល្អិតល្អន់ពំុមានឃើញស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មឡើយ ហើយបានសន្និដ្ឋានថា ជនរងគ្រោះធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯង។
មូលហេតុ: មានជម្ងឺប្រចាំកាយ (សសៃប្រសាទ រាុំរៃព្យាបាលមិនជា) ។
បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចយើង បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕