ប្រើសុទ្ធតែដ្រូន ដើម្បីជួញដូរគ្រឿងញៀន​ ចឹងតើបានសមត្ថកិច្ចចាប់មិនងាយបាន !

 

ខេត្តស្ទឹងត្រែង៖ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពរក្សាទុក និងចែកចាយនូវសារធាតុញៀខុសច្បាប់ ។ ករណីនេះខាង
លើនេះ សមត្ថកិច្ចបញ្ជាក់ថាបានបង្រ្កាបឃាត់ខ្លួនជនសង្ស័យ នៅទីតាំងពីរផ្សេងគ្នា ។ ដោយម្នាក់ឃាត់ខ្លួននៅស្រុកសៀមប៉ាង និងម្នាក់ទៀតឃាត់ខ្លួន នៅក្នុងក្រុងស្ទឹងត្រែង ក្នុងថ្ងៃបន្តបន្ទាប់គ្នា នាថ្ងៃទី០៩-១០
ខែឧសភា ឆ្នាំ២០២០នេះ ។សមត្ថកិច្ចការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា:កម្លាំងអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង បានបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចភូមិញ៉ាំងស៊ុម ឃុំសេកុង ស្រុកសៀមប៉ាង ។ ក្នុងនោះសមត្ថកិច្ច ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស(Ice) ចំនួន០៦កញ្ចប់តូច មានទម្ងន់ស្មើនិង១,៧៤ក្រាម និងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ បាង សុគា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិញ៉ាំងស៊ុម ឃុំសេកុង ស្រុកសៀមប៉ាង នៅវេលាម៉ោង១៣ និង០៥នាទី ក្នុងថ្ងៃទី០៩ ខែឧ
សភា ឆ្នាំ២០២០ ។ ក្រោយការសារភាពរបស់ជនសង្ស័យ បាង សុគា នៅព្រឹកថ្ងៃទី១០ឧសភានេះ កម្លាំងសមត្ថកិច្ចជំនាញ បានបន្តទៅធ្វើការឆែកឆេរ លំនៅដ្ឋានឈ្មោះ សុខ ជីវិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅក្នុងភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។ ក្នុងនោះដែរ សមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(Ice)បានចំនួន០២កញ្ចប់ទៀតមានទម្ងន់ស្មើនិង៣,៦៧ក្រាម។ សមត្ថកិច្ចក៏ឈានទៅធ្វើការឃាត់ខ្លួន ឈ្មោះ សុខ ជីវិន នេះបន្ថែមទៀតតែម្តង ។សមត្ថកិច្ច នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តឲ្យដឹងទៀតថា:ជនសង្ស័យ ឈ្មោះ សុខ ជីវិន គឺជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធចំនួន០៣លើកមកហើយ តែសមត្ថកិច្ចមិនអាចបង្រ្កាបបានឡើយ ដោយជនល្មើសបាន
ប្រើដ្រូនសម្រាប់ឃ្លាំមើលពីសកម្មភាពរបស់សមត្ថកិច្ច ហេតុនេះហើយទើបសមត្ថកិច្ចមិនអាចបំបែកករណីបាន រហូតមកដល់ពេលនេះ ដោយផ្អែកលើចម្លើយសារភាពពីគូកន រួមផ្សំនិងវត្ថុតាងបទល្មើសជាក់ស្តែងផងនោះ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតែម្តង ។បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាងបទល្មើសគ្រឿងញៀន កំពុងត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំឯកសារ ដើម្បីត្រៀមបញ្ជូនទៅកាន់អយ្យការអមសាលា ដំបូងខេត្ត ចាត់ការទៅតាមនិតិវិធីច្បាប់ ៕