​​សំរាម​ស្អុយរលួយ​នៅ​ផ្សារ​ឃុំ​ឆ្នុកទ្រូ​អាជ្ញាធរ​និង​មន្ទីរ​ពាក់​ព​ន្ធ័​មិន​ខ្វាយខ្វល់​ឈឺក្បាល​

0

​កំពង់ឆ្នាំង​៖​សំរាម​ដ៏​ស្អុយរលួយ​យក​ពី​ផ្សារ​ឃុំ​ឆ្នុកទ្រូ ជាច្រើន​ខែ​កន្លងមកនេះ​ត្រូវបាន​គេ​យកមក​ចាក់ចោល​យ៉ាង​អាណាធិប្បតេយ្យ​នៅតាម​មាត់​ប្រឡាយ និង​ជា​មាត់កំពង់​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ដែល​អាច​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ប៉ុន្តែ​មិនត្រូវ​បាន​អ្នកម៉ៅការ​ភាស៊ី​ផ្សារ អាជ្ញាធរ​ស្រុក​និង​មន្ទីរ​ពាក់​ព​ន្ធ័​ខ្វាយខ្វល់​ឬ​ឈឺក្បាល​អ្វី​ឡើយ​។​ ​A2

​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ឃុំ​ឆ្នុកទ្រូ និង​នៅ​ផ្សារ​ពន្លៃ ស្រុក​បរិបូរ​ណ៌​បានអោយដឹងថា​៖ ​អ្នកម៉ៅការ​ដេញ​បាន​ភាស៊ី​ផ្សារ​នៅក្នុង​ស្រុក​បរិបូរ​ណ៌​ពីរ​ដ្ឋ គឺ​លោក ផាន់ សាឡ​ន ហើយ​ ​អ្នកម៉ៅការ​បន្ត គឺ​លោក អ៊ុ​ល​។ ប៉ុន្តែ​នៅក្នុង​ការងារ​ប្រមូល​សំរាម​ពី​ក្នុង​ផ្សារ​យកមក​ចាក់​ ​ចោល​ក្នុង​កន្លែង​ណាមួយ​អោយបាន​ត្រឹមត្រូវ​វិញ​នោះ​គឺ​មិន​អនុវត្ត​បានល្អ​ឡើយ​។​

ជាក់ស្តែង​ដូច​ក្នុង​រូបភាព​ខាងលើនេះ គឺជា​សំរាម​ចេញពី​ក្នុង​ផ្សារ​មាត់កំពង់​ឃុំ​ឆ្នុកទ្រូ ដែលមាន​កាកសំណល់​ស្អុយរលួយ​គ្រប់​ប្រភេទ ត្រូវបាន​កេ​ដឹកយក​មកចាក់​ចោល​តាម​ប្រឡាយ​ ​ទឹកមាត់​កំពង់ ជះក្លិន​អា​សោច​យ៉ាងខ្លាំង​ដល់​អ្នកធ្វើដំណើរ​ឆ្លងកាត់ និង​ក៏​អាចធ្វើអោយ​ ​ប៉ះពាល់​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ​ដែល​រស់ក្នុង​មូលដ្ឋាន​នោះ​ផងដែរ​។​ ​ ​ប្រជាពលរដ្ឋ​បាន​អោយដឹងទៀតថា​៖​កន្លងមក​លោក អ៊ុ​ល ជា​អ្នកម៉ៅការ​ភាស៊ី​ផ្សារ​ ​បន្ត​ពី លោក ផាន់ សាឡ​ន ធ្លាប់បាន​ប្រើ​អំណាច​កៀបសង្កត់​លើ​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ ​ផងដែរ ដែលមាន​ករណីខ្លះ​ប្រជាពលរដ្ឋ​បាន​ទុក​ម៉ូតូ​ចោល​ក្រៅ​ផ្សារ​មួយ​ភ្លែត​ចូលទៅក្នុង​ ​ផ្សារ​ទិញ​ឥ​វ៉ាន់​មិនបាន​យកទៅ​ផ្ញើរ​កន្លែង​ដាក់​ភាស៊ី ត្រូវបាន​លោក​អ៊ុ​ល បញ្ជារ​អោយ​កូន​ ​ចៅ ចាប់​អូស​ម៉ូតូ​នោះមក​ទុក​កន្លែង​ផ្ញើរ​ភាស៊ី​ម៉ូតូ ហើយ​កៀបសង្កត់​ម្ចាស់​ម៉ូតូ​ទារក​យ​លុ​ ​យ​៥​ពាន់​រៀល​ទើប​ប្រគល់​ម៉ូតូ​អោយ​វិញ​។​ ​A1

ដោយឡែក​ចំពោះ​សំរាម​វិញ​អាជ្ញាធរ​ស្រុក​បានអោយដឹងថា​៖​មិនមែន​អត់​កន្លែង​យក​ ​ទៅ​ចោល​នោះទេ គឺមាន​រណ្តៅ​សំរាប់​ចោល​នៅ​ខាងលិច​ឆ្ងាយ​បន្តិច​ពី​ផ្សារ​ពន្លៃ​ស្រុក​បរិបូ​ ​រ​ណ៌ តែ​គេ​មិនសូវ​ឃើញ​អ្នកម៉ៅការ​ភាស៊ី​ផ្សា​រដឹក​សំរាម​យកទៅ​ចោល​នៅ​ទីនោះ​រៀងរាល់ថ្ងៃ​នោះឡើយ​។​ ​ ​ទាក់ទង​និង​រឿងនេះ​អ្នកយកព័ត៌មាន​ក្នុងស្រុក​បរិបូរណ៍​សួរ​ទៅ​លោក​អ៊ុ​ល គាត់​បាន​ ​និយាយ​អោយដឹងថា​៖​ការ​ប្រមូលយក​ភាស៊ី​មិនសូវ​រកប្រាក់​បានឡើយ តែ​ថ្នាក់លើ​ចេះតែ​ ​មក​កៀប​យកលុយ​ជា​បន្តបន្ទាប់ ហេតុនេះ​គាត់​ក៏​ចេះតែធ្វើ​ខុស​ខ្លះ​ត្រូវ​ខ្លះទៅ​ដើម្បី​ប្រមូល​លុយ​ទុក​ដោះស្រាយ​អោយគេ​និង​ដោះស្រាយ​ឆ្នាំងបាយ​ខ្លួនឯង​ផង​។​A3

​ ​រឿង​សំរាម​ខាងលើនេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​អភិបាលស្រុក និង​លោក​ ​ប្រ​ធា​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ខេត្ត ដែលជា​អ្នក​គ្រង​គ្រង​ការងារ​នេះ​ជួយ​ព្រមាន​និង​ចាត់ការ​ ​ឬ​ផាកពិន័យ​អ្នកម៉ៅការ​ភាស៊ី​ផ្សារ​ដែល​មិន​គោរព​ច្បាប់​ក្នុង​សៀវភៅ​បន្ទុក​អោយបាន​ម៉ឺង​ ​ម៉ាត់​ផង ទើប​អាច​ដោះស្រាយ​រឿងនេះ​តាម​សំ​ណូ​រ​ប្រជាពលរដ្ឋ​បាន ៕A4