រថយន្តសាំងយុងបុកម៉ូតូបណ្ដាលអោយស្លាប់អ្នកបើកមូតូម្នាក់ខណកំពុងបញ្ជូលទៅមន្ទីពេទ្យក្រុងភ្នំពេញ

កំពង់ធំះថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២២ៈ៣៥នាទី នៅលើផ្លូវជាតិលេខ០៦ ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយូវ ភូមិត្រពាំងវែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ បុកម៉ូតូ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង) បណ្ដាលឲ្យស្លាប់មនុស្ស០១នាក់ភេទប្រុសនង ខូចខាតម៉ូតូ០១គ្រឿង រថយន្ដ០១គ្រឿង៖
+រថយន្តម៉ាកសាំងយ៉ុង ពណ៌ក្រហម ផ្លាកលេខ​កំពង់ស្ពឺ2A.2941 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនពីកន្លែងកើតហេតុបាត់)។
+ម៉ូតូម៉ាកSuzuki Smash Revo ពណ៌ខ្មៅ ផ្លាកលេខនគរបាល1-5138 បើកបរដោយឈ្មោះ អ៊ុក.បូរ៉ា ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិពុកយុក ឃុំសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ស្រយូវ នៃអធិការដ្នាននគរបាលក្រុងស្ទឹងសែន) ស្លាប់តាមផ្លូវពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ(ពាក់មួកសុវត្ថិភាព)។
វត្ថុតាងយករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយូវ។ មូលហេតុបឋមបង្កឡើងដោយ:
-អ្នកបើកបរម៉ូតូ បើកបរបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។
-អ្នកបើកបររថយន្ដបើកបរមានល្បឿនលឿន។