ផ្ទុះការតវ៉ាពលរដ្ធមួយគ្រួសារកើតទុក្ខមិនសុខចិត្តរឿងករណីគេចោទកូនរបស់គាត់ពីបទឆបោកនិងប្រើប្រាស់ឯកសារជាសាធារណៈតាមមាត្រា២៩/មាត្រា៣៩១/មាត្រា៣៩២និងមាត្រា៦៣០

(បាត់ដំបង)៖សេចក្តីរាយការពត៌មានជាបឋមបើយោងតាមការបកស្រាយពីពលរដ្ធមួយគ្រួសារកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកម្សិលមិញថ្ងៃទី៩ខែឧសភាឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។ប្រភពពីឈ្មោះពៅសុងភេទប្រុសអាយុ៦០ឆ្នាំមុខរបរជាអ្នកបើកបររថយន្តសុីឈ្នួលដឹកទំនិញពីបាត់ដំបងទៅភ្នំពេញនិងឈ្មោះអៀម ហ៊ង ភេទស្រីអាយុ៥៧ឆ្នាំមុខរបរជាមេផ្ទះដែលមានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពដដែលពីឈ្មោះពៅ សុង និងឈ្មោះអៀម ហ៊ងបានប្រាប់ក្រុមការងារពត៌មានយើងឲ្យដឹងនៅថ្ងៃទី៩ខែឧសភាឆ្នាំ២០២០ថា ពួកគាត់ទាំង២នាក់ជាអាណាព្យាបាលរបស់ឈ្មោះពៅរ៉ាឌីភេទប្រុសអាយុ៣០ឆ្នាំមុខរបរជាអ្នកសាងឥវ៉ាន់សព្វថ្ងៃ។គាត់បានបញ្ជាក់បន្ថែមថា កូនប្រុសរបស់គាត់ឈ្មោះពៅរ៉ាឌីនេះត្រូវបានឈ្មោះសំ សោមហៅចិនបានប្តឹងចោទពីបទសមគំនិតឆបោកនិងប្រើប្រាស់ឯកសារសាធារណៈដែលជាម្ចាស់ហាងបញ្ចាំ(ក្រុមហ៊ុនវិមានបញ្ចាំ)ដែលមានទីតាំងភូមិអណ្តូងព្រីង សង្តាត់អូរម៉ាល់ ក្រុង/ខេត្តបាត់ដំបង។

លោកសំសោមហៅចិនបានប្រាប់អ្នកយកពត៌មានយើងឲ្យដឹងនៅថ្ងៃទី៩ខែឧសភាឆ្នាំ២០២០វេលាម៉ោង១២និង២០នាទីថាមូលហេតុនាំអោយទៅដល់ការប្តឹងឈ្មោះពៅរ៉ាឌីនេះដែរគឺពាក់ព័ន្ធរឿងយករថយន្ត២គ្រឿងមកដាក់បញ្ចាំនៅក្រុមហ៊ុនវិមានបញ្ចាំស្ថិតនៅភូមិអូរម៉ាល់ ក្រុងបាត់ដំបងដែលមានរថយន្ត១/ម៉ាកTOYTA LANDCRUIER PRADOពណ៌ខ្មៅសេរីឆ្នាំ២០១២ពាក់ស្លាកលេខភ្នំពេញ2W 7134
២/រថយន្តម៉ាក LEXUS 400Hពណ៌ប្រផេះសេរីឆ្នាំ២០០៥គ្មានស្លាកលេខ។

ពាក់ព័ន្ធករណីជនដែលត្រូវចោទខាងលើឈ្មោះពៅរ៉ាឌីនេះដែរក្រុមការងារពត៌មានយើងមិនអាចទំនាក់ទំនងបានទេព្រោះបើតាមការអះអាងពីអាណាព្យាបាលប្រាប់ថា កូនរបស់គាត់បាត់ខ្លួនតាំងពីថ្ងៃទី២៨ខែមេសាឆ្នាំ២០២០មកម្លេះដោយដឹងថាពេលចេញពីផ្ទះមានតែខោអាវមួយកំផ្លេរ។ហើយទូរស័ព្ទក៏ខលមិនចូលដែរហើយលូវមិនដឹងថាគាត់រស់នៅកន្លែងណាដែរ។ជុំវិញការប្រកាសសាលក្រមកាលពីរសៀលថ្ងៃទី៧ខែឧសភាឆ្នាំ២០២០នេះផងដែរក្រុមអ្នកយកពត៌មានយើងមិនអាចសុំការបកស្រាយពីលោកញូង ចន្ធី ចៅក្រមសើបសួរនៃសាលាដំបូងខេត្តបានទេនៅរសៀលថ្ងៃទី៩ខែឧសភាឆ្នាំ២០២០ដោយខលទូរស័ព្ទចូលហើយមិនមានអ្នកលើក។

ជាចុងក្រោយក្រុមគ្រួសារនិងជាណាព្យាបាលដែលជាតំណាងរបស់ឈ្មោះពៅរ៉ាឌី ដែលជាជនជាប់ចោទសូមលើកម្រាមដៃដប់ ស្នើរទៅដល់សម្តេចអគ្គសេនាបតីតេជោហ៊ុនសែននាយករដ្ធមន្ត្រីនិងប្រមុខរាជរដ្ធាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងរដ្ធមន្ត្រីក្រសួងយុតិធម៌ប្រធានតុលាកំពូល។សូមមេត្តាជួយរកយុតិធម៌ឲ្យកូនប្រុសរបស់ខ្ញុំបាទផងដែលបានគេចោទប្រកាន់យ៉ាងធ្ងន់ធ្ងន់បែបនេះ។ជាពិសេសសូមលោកប្រធានតុលាការខេត្តបាត់ដំបងមេត្តាជួយពិនិត្យនឹងរកយុតិធម៌ឲ្យជនដែលត្រូវចោទផង។ដ