ខេត្តពោធិ៍សាត់៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ប្រាប់ថា មន្ត្រីជំនាញរដ្ឋបាលជលផល.ខណ្ឌ.ផ្នែកក្រគរ. សង្កាត់កណ្ដៀង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឃុំកញ្ជរ មន្ត្រីបរិស្ថាន និងមន្ត្រីសហគមន៍នេសាទស្រីចឹក សហការចុះពិនិត្យផ្ទៃដីតំបន់បីទំហំប្រមាណ ២៥ហិកតា ដើម្បីត្រៀមដាំព្រៃឈើលិចទឹកឡើងវិញ នាថ្ងៃខាងមុខ ខណៈនោះក្រុមការងារក៍បានពិនិត្យឃើញពលរដ្ឋចំនួន ៨គ្រួសារ បាននឹងកំពុងភ្ជួររាស់លើផ្ទៃដីទំហំ ៨ហិកតា ក្នុងនោះដែរក្រុមការងារបានធ្វើកំហេតុត្រៀមដកហូតឡើងវិញ កិច្ចការងារខាងលើធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចមាត់ព្រៃរនាម(តំបន់បី) ក្នុងដែនសហគមន៍នេសាទស្រីចឹក ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ដោយឡែក៖ នៅថ្ងៃដដែលនេះដែរ ស្ថិតក្នុងភូមិដីរនាត និងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ឯនេះវិញ នាយផ្នែករដ្ឋបាលជលផលរាំងទិលប្រាប់ដែរថា បានដឹកនាំកម្លាំងសហការប្រមាណជាងម្ពៃនាក់ ចុះពិនិត្យ និងបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន លទ្ធផល៖ ក្បាលបរចំនួន ៥គ្រឿង ស្មើនឹងចំនួន ៥ខ្សែ របាំងសាច់អ៊ួនប្រវែងចំនួន ២.៧០០ម៉ែត្រ បង្គោលចំរឹងចំនួន ២.៨០០ដើម លូ.កងស្បៃមុងចំនួន ៣គ្រឿង ស្មើនឹងចំនួន ២ខ្សែ របាំងស្បៃមុងប្រវែងចំនួន ៣០០ម៉ែត្រ បង្គោលចំរឹងចំនួន ៣៥០០ដើម ចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបចំនួន ១៧គីឡូក្រាម ។លោកបន្ដទៀតថា លទ្ធផល៖ ឧបករណ៍ដែលជាវត្ថុតាងក្រុមការងារអនុវត្ត បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង នេះក៍ជាការអនុវត្តជាក់ស្ដែងផងដែរ និងបន្តធ្វើជារៀងរហូតទៀត ព្រោះដល់ពេលអនុវត្តឲ្យដូចភ្លៀងរលឹមហើយ បន្ទាប់ទើបនឹងចុះធ្វើរដ្ឋបាលកិច្ចសន្យាបញ្ជប់សកម្មភាព គ្រប់ភេទរាល់សកម្មភាពរូបភាពនៃបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ៕