តូបលក់អីវ៉ាន់មួយកន្លែងនៅឃុំទីពោស្រុកសន្ទុក ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង

(កំពង់ធំ)៖ តូបលក់អីវ៉ាន់មួយកន្លែងនៅភូមិនិមិត្ត ឃុំទីពោស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង ៥ និង ៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង មានករណីអគ្គិភ័យឆេះរោងលក់ដូរ ចំនួន០១លើក ស្ថិតនៅ ភូមិនិមិត្ត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ដែលមានម្ចាស់ឈ្មោះ តែម សូត ភេទប្រុស អាយុ ៤៤ឆ្នាំ និងប្រពន្ធឈ្មោះឈុន ស្រីមុំ អាយុ ៤២ឆ្នាំ ប្រភេទសំណង់: រោងលក់ដូរ ធ្វើអំពីឈើ ទំហំ (៥មx៧ម) ដំបូលប្រក់ស័ង្កសី ។
ការខូចខាត:
-ឆេះរោង០១ខ្នង ទាំងស្រុងទំហំ (៥មx៧ម)
-សម្ភារប្រើប្រាស់មួយចំនួនទៀត។
មូលហេតុ: បណ្តាលមកពីធ្វេសប្រហែសភ្លើងចង្រ្កាន។ករណីគ្រោះអគ្គីភ័យនេះ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកមិនបានចេញអន្តរាគមន៍នោះទេមូលហេតុព័ត៌មានយឺតយ៉ាវ៕