ខេត្តកំពង់ឆ្នាំងះ មហាជននឹកហួសចិត្ត ចំពោះមន្ទីរសូរិយោដីខេត្តកំពង់ឆ្នាំង និងលោកអភិបាលក្រុងកំពង់ឆ្នាំង បណ្តោយឲ្យ មានការសាងសង់សំណង់អត់ច្បាប់របស់ជនជាតិវៀតណាម សង់នៅលើប្រឡាយទឹក ដោយគ្មានវិធានការ ទប់ស្កាត់ ធ្វើឲ្យសំណង់ខុសច្បាប់នេះ សាងសង់រហូតបាន70ភាគរយហើយ!
សំណង់អត់ច្បាប់ ត្រូវបានគេសាងសង់ នៅលើកំណាត់ផ្លូវពីផ្សារលើ ឆ្ពោះទៅផ្សារក្រោម ត្រង់ចំនុចស្ពានថ្ម ផ្លូវបំបែក ស្ថិតក្នុងភូមិផ្សារលើសង្កាត់ផ្សារឆ្នាំង.ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ ឆ្នាំង រីឯសំណង់នេះ ធ្វើអំពីថ្ម កម្ពស់2ជាន់ នៅលើលូបង្ហូរទឹកត្រូវបានគេគេដឹងថាជាសំណង់របស់ជនជាតិវៀតណាម
ក្នុងរណី មានការសាងសង់សំណង់អត់ច្បាប់ លោកលី.សុភា ប្រធានមន្ទីរសុរិយោដីខេត្តកំពង់ឆ្នាំង បានផ្តល់បទសម្ភាសតាមទូរស័ព្ទយ៉ាងខ្លីថា លោកពុំបានអនុញាតិឲ្យ មានការសាងសង់សំណង់លើប្រព័ន្ឋលូបង្ហូរទឹកឡើយ ហើយការសាងសង់នេះ លោកក៏ពុំបានដឹងដែរនោះទេ!
ចំណែកលោក យឹម សាវេន អភិបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងតាមទូរស័ព្ទថា ការសាងសង់អគារនេះ លោកបានដឹងដែរ ហើយក៏បានណែនាំ ឲ្យម្ចាស់អាគារ សាងសង់សំណង់ស្រាលៗ នៅលើប្រឡាយទឹកនេះ ដោយហាមមិនឲ្យសាងសង់សំណង់ធ្ងន់នោះទេ!
ទាក់ទិននឹងបញ្ហានេះ ប្រជាពលរដ្ឋ នឹកហួសចិត្ត ដែលលោកប្រធានមន្ទីរសុរិយោដីខេត្ត.និងលោកអភិបាលក្រុង បែរជានាំគ្នាឆ្លើយដោះសារឲ្យរួច ផុតតែពីមាត់ ដោយគ្មានភាពទទួលខុសត្រូវ អសមត្ថភាពក្នុងការគ្រប់គ្រឿងសំណង់ ដែលកំពុងតែសាងសង់ នៅក្បែររុន្ធ ច្រមុះខ្លួនឯងឡើយ ជាហេតុធ្វើឱ្យមានការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋថា លោកទាំងពីពិតជាមិនស័ក្កសម ជាអ្នកបំរើរាស្រ្តឡើយ គួរតែលោក ឈួ ចាន់ឌឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ពិនិត្យមើលពីសកម្មភាព ប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ និងត្រូវរ៉ូវគ្នា សាងសង់ផ្ទះថ្មលើប្រឡាយទឹកដូច្នេះ!
ប្រភពពី មហាជនទូទៅ នឹកស្មានមិនដល់ថា ហេតអ្វីបានជា សំណង់អាធិបតេយ្យ សាងសង់លើលូរបង្ហូរទឹក តែបែរជា គ្មានការហាមឃាត់ និងទប់ស្កាត់បន្តិចឡើយ ឬក៏សំណង់ខុសច្បាប់នេះ ម្ចាស់មានអំណាច ដោយមិនអាចឲ្យលោក អភិបាលខេត្ត លោកអភិបាលក្រុង និងប្រធានមន្ទីរ អនុវត្តតាមច្បាប់ ស្របតាមតួនាទី និងឆន្ទះរបស់ខ្លួន ដោយសារម្ចាស់សំណង់អាគារ មានងារជាលោកជំទាវបានធ្វើឲ្យលោកៗជាថ្នាក់ដឹកនាំ ភ្លេចភ្លាំងស្មារតី បណ្តោយឲ្យមានការ សាងសង់ដោយខុសច្បាប់!
ក្នុងនោះដែរ ប្រជាពលរដ្ឋ និងមហាជន រងចាំមើលថា តើសំណង់អត់ច្បាប់នេះ លោកឈួ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ហ៊ានប្រើកណ្តាប់ដៃដែក វាយកំទេចសំណង់នេះដែរឬទេ និងឆន្ទះដូចអភិបាលខេត្តព្រះស៊ីហនុ ដែរអត់ ខណៈសំណង់អត់ច្បាប់សាងសង់លើប្រឡាយលូបង្ហូរទឹកដូចគ្នា!