កំពង់ស្ពឺ =កូនប្រុសរបស់ថៅកែ ហាងនំបុ័ងយីហោ ហេង ចេង នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគេស្គាល់ថា ជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ នៅក្រុងតាខ្មៅនោះត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់រួចយកមកបោះចោលក្នុងស្រះទឹកក្បែរភ្នំកក់ ក្នុងភូមិតារាជ ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បន្ទាប់ពីចាប់ខ្លួនអស់ពេលជាច្រើនថ្ងៃមក។
ជនរងគ្រោះដែល កូនប្រុសរបស់ថៅ កែហាងនំបុ័ងខាងលើ ត្រូវបានគេស្គាល់ ថា ឈ្មោះ ហេង ពិសិដ្ឋ អាយុជាង ២៥ឆ្នាំ រៀននៅសាកលវិទ្យាល័យ ឯកជនមួយនារាជធានីភ្នំពេញ ហើយរូបគេជាមនុស្សស្លូតបូត ស្គាល់ចាស់ទុំ និងមានបងប្អូន៤នាក់ដែលរូបគេជាកូនប្រុសច្បងបានបាត់ខ្លួនកាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៤។ មាន ការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីគេប្រទះឃើញសាកសពយុវជនម្នាក់អណ្តែតទឹកក្បែរជើងភ្នំ កក់ ស្ថិតក្នុងភូមិតារាជចុងកើត ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បន្ទាប់ពីភ្ញាក់ផ្អើលរួចមកទើបដឹងថា សពយុវជនរងគ្រោះជាកូនថៅកែហាងនំបុ័ងហេងចេង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តល ។ តាមការឲ្យ ដឹងពីសាច់ញាតិជនរងគ្រោះបានឲ្យដឹថា ជនរងគ្រោះឈ្មោះ ហេង ពិសិដ្ឋ ហៅស្រេង អាយុ២៥ឆ្នាំពាក់ព័ន្ធនឹង មានមុខរបរជានិសិត្ស មានទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយសាកសពនេះពិតជាកូនថៅកែហាងនំបុ័ងហេងចេងនៅក្រុងតាខ្មៅ ។ ប្រភពបន្តថាជនរងគ្រោះបានបាត់ខ្លួនពីផ្ទះតាំងពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ។ លុះរហូតដល់ល្ងាចថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៤ ដោយជនរងគ្រោះបានជិះរថយន្តមួយគ្រឿងចេញពីផ្ទះម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកកណ្តាល 2A-9699មិនដឹងទៅទីណា។
សមត្ថកិច្ច ខេត្តកណ្តាលបានឃើញរថយន្តខាងលើដែលក្រុមជនសង្ស័យយកទៅផ្លុងចោលនៅផ្លូវចូលបុរីស្វាយរលំ ក្នុងដីឧកញ៉ា ថោង សារ៉ាត់ ស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ករណីបាត់ខ្លួន កូនថៅកែហាងនំបុ័ងខាងលើត្រូវ បានគេនិយាយ ថា ជនរងគ្រោះត្រូវជនសង្ស័យចាប់ចេញពីរថយន្តដែលជនរងគ្រោះជិះរួចដឹក ចេញពីបុរីស្វាយរលំ ហើយត្រូវជនសង្ស័យបាញ់ត្រូវក្បាល២គ្រាប់ បណ្តាលឲ្យស្លាប់រួចដឹកយកមកទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ ។
សមត្ថកិច្ចបាន ឲ្យដឹងថា ក្រោយពីប្រទះឃើញសាកសពជនរងគ្រោះខាងលើកម្លាំងនគរបាលខេត្តកណ្តា លនិងខេត្តកំពង់ស្ពឺបានចុះមកកន្លែងកើតហេតុដើម្បីធ្វើកោសល្យ វិច័យដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតករ ។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងករណីនេះជាករណីគំនុំនិងអាចជាករណីចាប់ជំរិតផងដែរ ។ តែទោះជាបែបណាសមត្ថកិច្ចហាក់មិនហ៊ានចញ្ចេញប្រភពច្បាស់លាស់ដោយអះអាងថារងចាំការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនិងឈានទៅកំណត់មុខសញ្ញាចាប់ជនសង្សយ័និងដឹងការពិតទាំងអស់គ្នា៕