ល្បីឈ្មោះ ប៊ូ ប៊ុនណា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំឆ្លៀតឱកាសរកស៊ីដឹកឈើដោយខុសច្បាប់សង្ស័យប្រាក់ខែចាយមិនគ្រប់

0

ខេត្តកំពង់ធំ នឹកឡើងហួសចិត្តមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំបានប្ដូរតួនាទីមកដឹកឈើខុសច្បាប់ដោយមិនញញើត និងខ្លាចក្រែងពីសំណាក់ច្បាប់ ដែលជាការប្រាសចាកពីបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាការរងកងយោពលខេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដាក់បទបញ្ជាឱ្យគ្រប់ អាវុធហត្ថ រាជធានីខេត្តក្រុង បង្ក្រាបបទល្មើសព្រៃឈើដោយគ្មានការលើកលែង។
យោងតាមប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថាលោក ប៊ូ ប៊ុនណា មានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ មិនត្រឹមតែមិនបង្ក្រាបបទល្មើសដែលជាធនធានសម្បត្តិធម្មជាតិនិងជាសម្បត្តិរបស់រដ្ឋ តែបែរជាយកតួនាទីមកប្រឡាក់ប្រឡូស ចូលរួមបំផ្លាញព្រៃឈើទៅវិញ ទង្វើបែបនេះធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានរិះគន់ យ៉ាងធ្ងន់ធ្ងរទៅលើមន្ត្រីអនុវត្តច្បាប់ដែលយកច្បាប់មកស្រុកអង្គុយលើទៅវិញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាលោក ប៊ូ ប៊ុនណា មានឋានៈជាមេបញ្ជាការរងបានដឹកឈើចេញពីភូមិត្បែងស្រុកសន្ទុក ខេត្តកំពង់ធំ ឆ្ពោះទៅខេត្តកំពង់ចាម ដើម្បីឲ្យប្រពន្ធចុងម្នាក់លក់ឈើនៅភូមិអូរពីរស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សកម្មភាពការដឹកជញ្ជូនឈើខុសច្បាប់ ត្រូវបានគេសង្កេតឃើញថាបានដឹកឈើជារៀងរាល់យប់ តាមមធ្យោបាយរថយន្តបុកស័រ ដែលជាប្រភេទឈើលេខ 2ដោយមិនមានច្បាប់អនុញាតិនោះឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះអង្គភាព​សារព័ត៌មាន​ បានធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទតែទូរស័ព្ទមិនអាចហៅចូលបាន កាលពីថ្ងៃទី 11 ខែឧសភាឆ្នាំ 2020 យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថាលោកប៊ប៊ូ ប៊ុនណា ជាមន្ត្រីកងរាជអាវុធ ហត្ថប្រចាំការ នៅភូមិកំពប់អំបិលស្រុកសន្ទុក ខេត្តកំពង់ធំ ដោយយកឈ្មោះអង្គភាព កងរាជអាវុធ ហត្ថ គ្រាន់តែជាលេះសម្រាប់ប្រព្រឹត្តបទល្មើសក្នុងការដឹកជញ្ជូនឈើចូលរួមកាប់បំផ្លាញព្រៃឈើដើម្បីបានលុយប្ដូរនឹងតំណែងថ្មីតែប៉ុណ្ណោះ។ ដោយ ប៊ុន រដ្ឋា