ឃាត់ខ្លួនជនក្លែងបន្លំជាអ្នកសារព័ត៌មានដើរជម្រឹតទារលុយតាមអាជីវកម្មដ្ឋាននិងកន្លែងបនល្បែងក្នុងខេត្តសៀមរាប

សៀមរាប៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាបបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលក្លែងបន្លំជាអ្នកសារព័ត៌មាននិងបានធ្វើសកម្មភាពទូរសព្ទហៅទៅម្ចាស់អាជីវកម្មមួយកន្លែង នៅស្រុកក្រឡាញ់ដោយប្រាប់គេថាខ្លួនជាមន្ត្រីបរិស្ថានខេត្ត និងមានបញ្ជាពីថ្នាក់ដឹកនាំខេត្តឲ្យជួយដោះស្រាយលុយខ្លះ បើមិនអញ្ចឹងទេនិងឲ្យក្រុមការងារចុះត្រួតពិនិត្យអាជីវកម្មដ្ឋាននោះ ដោយធ្វើសកម្មភាពកាលពីថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២០។តាមប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តសៀមបានឲ្យដឹងថាសមត្ថកិច្ចនគរបាលខេត្តទទួលផែនការងារសន្តិសុខបានទទួលពាក្យបណ្តឹងពីតំណាងមន្ទីរបរិស្ថានខេត្តសៀមរាបនិងដោយមានការឯកភាពឲ្យស្រាវជ្រាវពីលោកស្នងការនគរបាលខេត្តសៀមរាប និងដោយមានដីកា សម្រេចឲ្យបើកការស៊ើបអង្កេតបឋមពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបកាលពីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ កំលាំងផែនការងារសន្តិសុខដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ ដែលមានកំលាំងការិយាល័យសន្តិសុខផ្ទៃក្នុងជាអ្នកអនុវត្ត ចូលរួមសហការពីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការអញ្ជើញជនសង្ស័យ ឈ្មោះ ព្រលឹងសំរេច ស៊ិនវុឌ្ឍី ហៅតាលៀង ដែលមានឈ្មោះដើម ស៊ីម ឈុនលៀង ភេទប្រុស អាយុ៥៦ ឆ្នាំ មុខរបរជាអ្នកសារពត៌មាន មានទីលំនៅបច្ចុប្បន្ន ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប ដែលបានធ្វើសកម្មភាពប្រើប្រាស់ទូរសព្ទហៅទៅម្ចាស់អាជីវកម្មមួយកន្លែង នៅស្រុកក្រឡាញ់ដោយប្រាប់គេថាខ្លួនជាមន្ត្រីបរិស្ថានខេត្ត និងមានបញ្ជាពីថ្នាក់ដឹកនាំខេត្តឲ្យជួយដោះស្រាយលុយខ្លះ បើមិនអញ្ចឹងទេនិងឲ្យក្រុមការងារចុះត្រួតពិនិត្យអាជីវកម្មដ្ឋាននោះ ដោយធ្វើសកម្មភាពកាលពីថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ក្រោយការសាកសួរសាមីខ្លួនបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើប្រាស់ទូរសព្ទហៅទៅម្ចាស់អាជីវកម្មមួយកន្លែងនៅស្រុកក្រឡាញ់ដោយប្រាប់គេថាខ្លួនជាមន្ត្រីបរិស្ថានខេត្ត និងមានបញ្ជាពីថ្នាក់ដឹកនាំខេត្តឲ្យជួយដោះស្រាយលុយខ្លះ បើមិនអញ្ចឹងទេនិងឲ្យក្រុមការងារចុះត្រួតពិនិត្យអាជីវកម្មដ្ឋាននោះ ពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់។សូមបញ្ជាក់ជូនថា៖សមត្ថកិច្ចនគរបាលខេត្តឱ្យដឹងថា ជនសង្ស័យរូបនោះមិនមានឯកសារណាមួយបញ្ជាក់អំពីអត្តសញ្ញាណធ្វើការឱ្យសារព័ត៌មានណាមួយឡើយ៕