ខេត្តសឹ្ទងត្រែង៖រថយន្តគ្រប់ប្រភេទ ត្រូវបានចូលពិនិត្យលក្ខណ:បច្ចេកទេស នៅមន្ទីរសាធារណការ និងដឹកជញ្ជូន នៅថ្ងៃចុងក្រោយនៃការចុះត្រួតពិនិត្យរបស់ជំនាញ ។លោក ស គឹមណាត ប្រធានមន្ទីរសាធារ
ណៈការ និងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា:យុទ្ធនាការ ត្រួតពិនិត្យបច្ចេកទេសយានយន្តគ្រប់ប្រភេទ គឺមានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ តែដោយឡែកគឺនៅមានរថយន្តជាច្រើនគ្រឿងទៀត ដែលមិនទាន់បានចូលមកពិនិត្យលក្ខណ:បច្ចេកទេស ដូច្នេះខាងជំនាញបានបន្ថែមមួយថ្ងៃបន្តទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយករថយន្តមកពិនិត្យឲ្យបានទាន់ពេលវេលា ។លោកប្រធានមន្ទីរ សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្ទឹងbត្រែង ដែលនៅមិនទាន់បានយករថយន្តមកត្រួតពិនិត្យលក្ខណ:បច្ចេកទេស សូមរួសរាន់ឡើងមកពិនិត្យឲ្យបានត្រឹមត្រូវ ដើម្បីសុវត្តិភាពចរាចរណ៍ នឹងបញ្ជៀសបានពីការគ្រោះថ្នាក់ជាយថាហេតុ ដោយការប្រើប្រាស់យានយន្តមិនគ្រប់លក្ខណៈទៅតាមបច្ចេកទេស។ លោកថា:សូមរួសរាន់ឡើង កុំឲ្យហួសពេល សុពលភាពឆៀក និងហួសពេលវេលាព្រោះខាងមន្ទីរ នឹងបន្តផ្តល់ជូនការត្រួតពិនិត្យ លក្ខណ:បច្ចេកទេសយានយន្តបន្ថែមមួយថ្ងៃទៀតនៅថ្ងៃទី១៦ឧសភានេះ ហើយចាប់ពីខែកក្កដា ឆ្នាំ២០២០តទៅ អ្នកខកខានមិនបានពិនិត្យលក្ខណ:បច្ចេកទេសយានយន្ត គឺនឹងត្រូវផាកពិន័យទៅតាមផ្លូវច្បាប់ហើយ ៕