រថយន្តធ្វើអាជីវកម្មដឹកឥដ្ឋក្រឡាប់ផ្ងាជើង ទ្រមេឃ

ខេត្តស្ទឹងត្រែង៖រថយន្តអាជីវកម្មដឹកឥដ្ឋរបស់ម្ចាស់សិប្បកម្មឈ្មោះ ហេង ហាក់បើកបរផ្ទុកលើសចំណុះបានរេចង្កូតធ្លាក់ពីលើផ្លូវជាតិលេខ៧ នៅចំណុចគីឡូម៉ែត្រលេខ១៦ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង នៅវេលាម៉ោង១១ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ។ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ឌៀប ចាន់ធី ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានណែនាំដល់ម្ចាស់រថយន្តធ្វើអាជីវកម្ម សូមឲ្យគោរពច្បាប់ចរាចរណ៍ពេលដឹកអ្នកដំណើរ ដឹកសម្ភារៈក្តី មិនត្រូវផ្ទុកទំនិញសំពីងសំពោង ឬលើសចំណុះនោះទេ ជាក់ស្តែងករណីនេះអាចបង្កគ្រោះថ្នាក់ចរាចរណ៍បាន ដោយបើអ្នកបើកបរខ្វះការប្រុងប្រយ័ត្នឬរថយន្យបែកកង់ជាដើម ។ លោក ជិន ភាន ប្រជាពលរដ្ឋបានឃើញហេតុការណ៍នេះ បានបញ្ជាក់ថា:រថយន្តដឹកឥដ្ឋនេះ បើកលឿនហើយមកដល់ផ្លូវចុះចំណតរថយន្តធ្ងន់ផង អ្នកបើកបរជាន់ហ្វ្រាំងមិនជាប់ ទើបរេចង្កូតធ្លាក់ពីលើផ្លូវជាតិក្រឡាប់ផ្ងាជើង តែមិនមានបង្កគ្រោះថ្នាក់ដល់អ្នកធ្នើដំណើរនោះទេ ដោយសារថយន្តបានធ្លាក់ទៅខាងស្តាំដៃផ្លូវមកពីខេត្តស្ទឹងត្រែង ។ លោកថា:ក្នុងរថយន្តនេះមានអ្នកបើកបរម្នសក់បនិងព្រូម្នាក់ បានរងរបួសស្រាល ហើយក្រោយពេលក្រឡាប់អ្នកទាំងពីរក៏បានដើរចេញពីកន្លែងកើតហេតុទៅបាត់រកតែសួរនាំអីមិនបានសោះ ។

សូមបញ្ជា្កក់ថា:រថយន្តធ្វើអាជីវកម្មដឹកឥដ្ឋក្រឡាប់ផ្ងារជើងទ្រមេឃនេះ ជាប្រភេទរថយន្តកូរ៉េ(៣តោនកន្លះ) ព៌ណខៀវ ពាក់ស្លាកលេខភ្នំពេញ 3A 7135 ទំនងដឹកលើសទម្ងន់ ហើយអ្នកបើកបរ ងងុយដេក នេះបើតាមសមត្ថកិច្ចធ្វើការសន្ថិដ្ឋាន ព្រោះរថយន្តមិនមានបែកកង់នោះទេ ៕