ខេត្តស្ទឹងត្រែង÷កក្រើកទៀតហើយនៅលើផ្លូវជាតិលេខ៩និងផ្លូវជាតិលេខ៧រៀងរាល់យប់ ពីសកម្មភាព នៃកាដឹកជញ្ជូនឈើតាមរថយន្តប្រភេទស៊ាំងយ៉ុង ហាក់ពុំឃើញមានសមត្ថកិច្ចជំនាញធ្វើការបង្រ្កាប និងទប់ស្កាត់សោះឡើយ ។ជាក់ស្តែង នៅម៉ោងជាង១រំលងអាធ្រាត្រក្នុងថ្ងៃទី១៥ឧសភា នេះ មេឈ្មួញដែលដឹកជញ្ជូនឈើយ៉ាងសកម្ម ត្រូវគេដឹងថា ឈ្មោះ យាយមុំ ផ្ទះនៅគីឡូ២ផ្លូវចូលពេទ្យ ២១យោធភូមិភាគទី១ តែងតែធ្វើសកម្ម
ភាពដឹកជញ្ជូនឈើតាមរថយន្តស៊ាំងយ៉ុងជាច្រើនគ្រឿង បានដឹកចេញពីចំណុចភូមិសាស្រ្តភូមិព្រះរំកិល ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ផ្លូវគោក យ៉ាងតឹងរឹងបំផុត ឆ្ពោះទៅកាន់ទឹកដី ខេត្តក្រចេះ និងបន្តទៅកាន់ទីផ្សារគោលដៅបានយ៉ាងរលូនគ្មានឧបសគ្គ ឡើយ ។សេចក្តីរាយការណ៍បានឲ្យដឹងថា:ក្រៅពីមេឈ្មួញ យាយមុំ ក៏នៅមានឈ្មួញជាច្រើននាក់ទៀត កំពុងផ្គើននឹងការអនុវត្តច្បាប់ របស់គណ:កម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសនោះ គឺកំពុងតែផ្គើននឹង បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕