​​ស្ដ្រី​មាន​ផ្ទៃពោះ​៩​ខែ​ផុងជើង​និង​ប្រហោង​ផ្ទះ​ដួល​បោក​ក្បាល​និង​ ​ជញ្ជាំង​ស្លាប់​ពេល​ដឹក​តាមផ្លូវ​មក​មន្ទីរពេទ្យ​

0

​កំពង់ឆ្នាំង​៖​ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ម្នាក់​បាន​ស្លាប់​នៅតាម​ផ្លូវ​នៅពេល​ក្រុមគ្រួសារ​ដឹក​រូបនាង​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត បន្ទាប់ពី​រូបនាង​ដើរ​ផុងជើង​និង​ប្រហោង​ក្ការ​នៅលើផ្ទះ​ដួល​បោក​ក្បាល​ពេញទំហឹង​និង​ជញ្ជាំង​។​ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ២​យប់ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០១៤​នៅក្នុង​ភូមិ ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​DSC_4475

​ក្រុមគ្រួសារ​ស្ដ្រី​រងគ្រោះ​បានអោយដឹងថា​៖​ជនរងគ្រោះ​មានឈ្មោះ លឿន ឡុ​ន អាយុ​៤០​ឆ្នាំ រូបនាង​មាន​ផ្ទៃពោះ​ជាង​៩​ខែ​ហើយ កន្លងមក​នាង​ធ្លាប់មាន​ផ្ទៃពោះ​ចំនួន​៣​ដង​ ​ប៉ុន្ដែ​កូន​ទាំងនោះ​មិនដែល​គ្រប់​ខែ​កើតមក​ទេ​គឺ​បាន​រលូត​ស្លាប់​ទាំងអស់​។​ចំណែក​ប្ដី​របស់​នាង​ឈ្មោះ មាស ចាន់ណា អាយុ​៣១​ឆ្នាំ មានមុខរ​បរជាកសិក​រ​ដែល​បាន​រៀបការ​ជាមួយគ្នា​ជាង​៤​ឆ្នាំ​ហើយ​។​ ​ ​មុនពេល​កើតហេតុ​រូបនាង​បាន​ក្រោកពីដំណេក​ទៅ​នោម នៅពេល​ដើរ​លើផ្ទះ​ក៍បាន​ផុងជើង​និង​ក្ដារក្រាល​ផ្ទះ​ដែល​ប្រេះ​បែក​ជា​ពី​បណ្ដាលអោយ​រូបនាង​ដួល​ទាំង​ជំហរ​បោក​ក្បាល​និង​ជញ្ជាំង​ផ្ទះ​ពេញទំហឹង​សន្លប់​បាត់មាត់​រហូត ភ្លាមៗ​នោះដែរ​ក្រុមគ្រួសារ​ក៍បាន​ដឹក​នាង​តាម​រ៉ឺម៉ក​ម៉ូតូ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​DSC_4472

ប៉ុន្តែ​ពេលទៅដល់​មន្ទីរពេទ្យ​ខេត្ត​គ្រូពេទ្យ​បាន​ប្រាប់ថា​រូបនាង​បាន​ស្លាប់​ទៅហើយ បន្ទាប់មក​ក្រុមគ្រួសារ​បាន​ដឹក​សព​នាង​ត្រឡប់មកផ្ទះ​វិញ​ដើម្បី​ធ្វើបុណ្យ​ទៀន​តាម​ប្រពៃណី​។​ ​ ​គ្រោះថ្នាក់​ដែល​បណ្ដាលអោយ​នាង​ស្លាប់​គឺជា​ឧប្បត្តិហេតុ​មួយ ប៉ុន្តែ​នេះ​ក៍​ជាការ​ធ្វេសប្រហែស​របស់​ប្ដី​ដែល​មិនបាន​វាយ​ដែកគោល​ក្ការ​ក្រាល​ផ្ទះ​ដែល​បែក​ជា​ពី​នោះ​អោយ​ជាប់​ទើប​ប្រពន្ធ​ផុងជើង​ដួល​ស្លាប់​បែបនេះ​។​DSC09010

ម្យ៉ាងទៀត​ករណី​ដែល​ប្រពន្ធ​បាន​រលូត​កូន​រហូតដល់​ទៅ​៣​ដង​ជា​បន្តបន្ទាប​នោះ ក៍​ជាការ​ធ្វេសប្រហែស​របស់​ក្រុមគ្រួសារ​ផងដែរ ព្រោះថា​ពេល​នាង​មាន​ផ្ទៃពោះ​មិនបាន​ជំរុញ​អោយ​រូបនាង​អោយទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ ទើប​បណ្តាលអោយ​ទារក​ក្នុង​ផ្ទៃ​រលូត​ស្លាប់​ជា​បន្តបន្ទាប​បែបនេះ​។​ ​ ​ករណី​ខាងលើនេះ ជា​សារ​មួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​ពិចារណា និង​ត្រូវ​ភ្ញាក់រលឹក​ដោយ​ខ្លួនឯង ដើម្បី​ថែរក្សា​កូន​ក្នុង​ផ្ទៃ​អោយមាន​សុខភាព​ល្អ​និង​ន​ភ​ពេល​ឆ្លងទន្លេ​បង្កើតកូន​មក​ដោយ​សុ​វត្តិភាព និង​បាន​សុខ​សប្បាយ​ដល់​រូប​ម្តាយ​និង​កូន​៕DSC09015