ខេត្តកំពង់ធំ៖ អតីតយុទ្ធជនមរណៈភាព ចំនួន៥ ក្រុមគ្រួសារ រស់នៅក្នុងក្រុងស្ទឹងសែន បានទទួលប្រាក់ ធានា រ៉ាប់រងសង្គមជាង៥០លានរៀល ពីរាជរដ្ឋាភិបាល និងប្រគល់ជូនក្រុមគ្រួសារ អតីតយុទ្ធជនដែលបានទទួលមរណភាព ពិធីនេះរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តមសោម ស៊ុន ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ លោកលី សុភា ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ និងក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ បានប្រគល់ថវិការ ជូន លោត ស្រី មាស រ៉ា ភរិយា អតីត យុទ្ធ ជន ពិការ ឈ្មោះ ដួង ខៀវមាន ចំនួន ទឹក ប្រាក់ ១២,០០៥,០៤០ រៀល ២/លោក ស្រី ឌឹម ឆេង ណូ ភរិយា អតីត យុទ្ធ ពិការ ឈ្មោះ ណាន់ វណ្ណី មាន ទឹក ប្រាក់ ចំនួន ១២,៩៦២,៤០០ រៀល ៣/លោកស្រី ចាន់ នីម ជាភរិយា និវត្តន៏ ជន ឈ្មោះ ចាន់ នីម ទទួល បាន ប្រាក់ ចំនួន ១០,៦៧០,៤០០ រៀល ៤/ លោកស្រី សំ សុខុន ជាភរិយា និវត្តន៏ ជន ឈ្មោះ ជួន ជី ទទួល បាន ប្រាក់ ចំនួន ៩,២៩៤,៤៨០ រៀល ៥/លោកស្រី គីម រីម ជាភរិយា និវត្តន៏ ជន ឈ្មោះ ទុំ វណ្ណរស្មី ទទួល បាន ប្រាក់ ចំនួន ៦,១២៨ ,៥៤០ រៀល ទឹកប្រាក់សរុប ចំនួន ៥១,០៦០,៩៦០ រៀល ។
ឯកឧត្ដម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា និងបានដោះស្រាយ ប្រាក់បៀវត្សប្រចាំខែ រៀងរាល់ ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ប្រាក់បេឡាមរណសង្គ្រោះសម្រាប់ធ្វើបុណ្យសព សាងសង់ ផ្ទះជូនបងប្អូនអតីតយុទ្ធជន ដែលជម្រកស្នាក់មិនសមរម្យ ដោះស្រាយដីសម្បទានសង្គមកិច្ច និង សាងសង់ ផ្ទះជូនបងប្អូន ដែល គ្មានដីនិងគ្មានផ្ទះ
ឯកឧត្ដម សោម ស៊ុន ប្រធាន បាននាំយកនូវ អំណោយ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គ លេខាធិការ រង សមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់ជូនបន្ថែម ក្នុងមួយគ្រួសារទទួលបានអង្ករ ចំនួន ២៥គីឡូ ក្រាម មីមួយកេស ផងដែរ ក្នុងនោះក៏បាន ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន ថែរក្សាសុខភាព អនាម័យ លាងដៃនិងសាប៊ូ សំអាតបរិស្ថានជុំវិញលំនៅដ្ឋាន កាត់បន្ថយការជួបជុំគ្នា និងត្រូវអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារនិងទប់ស្កាត់ ការឆ្លងរីករាលដាលនូវជំងឺកូវិដ១៩ ផងដែរ ។
ដោយ ប៊ុន រដ្ឋា