អាជ្ញាធរស្រុកកំពង់ត្រាចចុះពិនិត្យចាក់ដីរំលោភចូលដី ព្រែក

0

កំពត៖ អ្នកទិញដីបន្ទាយទាហានចាក់ដីរំលោភចូលដី ព្រែក-អាជ្ញាធរចុះពិនិត្យមើលឡើងវិញ)អាជ្ញាធរខេត្តកំពតរួមទាំងអាជ្ញាធរស្រុកកំពង់ត្រាចកាលពីព្រឹកថ្ងៃទី18ខែឧសភាបានចុះពិនិត្យមើលទំហំផ្ទែដីបន្ទាយទាហានវរសេនាតូចលេខ2ការពាព្រំដែនគោកនៅកៀកកិតសាលាស្រុកកំពង់ត្រាចត្រូវបានគេទិញរុះរើមានទីតាំងថ្មីរួចទៅហើយប៉ុន្តែម្ចាស់អ្នកទិញដីអតីតបន្ទាយទាហានបានដឹកដីយកមកចាក់ពង្រីកធ្វើអោយមានការប៉ះពាល់ដល់ដីព្រែកជាផ្លូវទឹកដ៍សំខាន់មួយ-ហើយអាជ្ញាធរកំពង់ត្រាចក៍បានទៅហាមឃាត់ម្ដងហើយម្ដងទៀតមិនអោយបន្តចាក់ដីលប់ព្រែកនោះទេ។ទើបនៅព្រឹកថ្ងៃទី18ខែឧសភា2020នេះមានខាងធនធានទឹកខេត្តមានមន្ត្រីរៀបចំដែនដីស្រុកខេត្តរួមទាំងលោកអភិបាលស្រុកកំពង់ត្រាចនិងលោកអភិបាលរងខេត្តកំពតផងដែរ។លោកអូនខនអភិបាលស្រុកកំពង់ត្រាចបាននិយាយប្រាប់អោយដឹងថាអាជ្ញាធរចុះពិនិត្យមើលដីអតីតបន្ទាយទាហានថ្ងៃនេះមិនទាន់មានកំណត់ព្រំដីច្បាស់លាស់ទេថាតើដីអតីតបន្ទាយទាហានត្រឹមណាឬដីព្រែកត្រឹមណា។អូនខននិយាយថាព្រោះដីព្រែកកំពង់ត្រាចបានលើកគម្រោងអភិវឌ្យន៍តំបន់នេះអោយក្លាយទៅជាកន្លែងទេសចរណ៍មួយតភ្ជាប់តាមបណ្ដោយព្រែកពីរម្មណីដ្ឋានភ្នំកំពង់ត្រាចទៅដល់កំពង់គ្រញ៉ូង។លោកបឹុលកុសលអភិបាលរងខេត្តកំពតបាននិយាយប្រាប់អោយដឹងថាក្រាន់តែចុះពិនិត្យមើលដីអតីតបន្ទាយទាហានតែប៉ុណ្ណោះព្រោះដីនេះមិនទាន់បានវាស់ជាចំណីផ្លូវជាតិនិងដីព្រែកនៅឡើយដូច្នេះមានការស្រពិចស្រពិលអាចបង្កើតគណះកម្មាការរួមគ្នាមួយចុះពិនិត្យម្ដងទៀតអាចកំណត់ព្រំដីបាន។តែប្រជាពលរដ្ឋក៍ដូចជាមន្ត្រីទាហានដែលធ្លាប់រស់នៅក្នុងបន្ទាយទាហាននេះបានលើកឡើងថាមិនចាំបាច់វាស់វែងអីទៀតទេបើដីបន្ទាយទាហានត្រឹមណាចាក់ដីយកត្រឹមណឹងទៅវាចប់ទៅហើយតែបើអ្នកទិញដីអតីតទាហាននេះបន្តចាក់ដីពង្រីកវាខុសហើយមានន័យថាចាក់ដីចូលព្រែកជាដីសម្បត្តិរដ្ឋ។